ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដមប្រាក់ សុខុនជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្ដមវ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន

51

ក្រុងប៉េកាំង៖៖ក្នុងដំណើរទស្សនកិច្ចផ្លូវការរយៈពេល៤ថ្ងៃ នៅល្ងាច ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្ដមប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្ដម វ៉ាង យី រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន។ កិច្ចពិភាក្សានេះ ធ្វើឡើងដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដ៏យូរអង្វែង និងមិត្តភាពដែកថែបរវាងប្រទេសទាំងពីរ។

ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ប្រធានគណៈទាក់ទងការបរទេសនៃគណបក្សប្រជាជនកម្ពុជា បាន និងកំពុងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤។

ក្នុងឱកាសទស្សនកិច្ចនេះ ក្រៅពីមានជំនួបទ្វេភាគី ជាមួយ ឯកឧត្ដម វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន, ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏នឹងមានជំនួបជាមួយ ឯកឧត្ដម លីវ ជានឆា រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិមជ្ឈិមបក្សកុម្មុយនីស្តចិន។ ឯកឧត្ដមក៏គ្រោងមានជំនួបជាមួយឥស្សរជនចិនផ្សេងថែមទៀត។

ស្របពេលដែលឆ្នាំ២០២៤ គឺជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន កម្ពុជា -ចិន ដំណើរទស្សនកិច្ចរបស់ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសចិន មាន គោលបំណងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដ៏យូរអង្វែង និងមិត្តភាពដែក ថែប រវាងប្រទេសទាំងពីរ៕

អត្ថបទដែលជាប់ទាក់ទង