ពេញម៉ោងនៅ Rostov: ប្រទេសកូរ៉េខាងត្បូង 1-2 ម៉ិកស៊ីកូ , កូរ៉េខាងត្បូងធ្លាក់ចេញពី World Cup 2018
(ម៉ូស្គូ)៖ ក្រុមបាល់ទាត់ម៉ិកស៊ីកូ បានទម្លាក់ក្រុមកូរ៉េខាងត្បូងត្រឹមវគ្គចែកពូល F ដោយលទ្ធផល ២-១ នៃព្រឹត្តិការណ៍FIFA World Cup 2018 នៅប្រទេសរុស្ស៊ីនាយប់នេះ។ ដោយកូរ៉េខាងត្បូង ប្រកួតពីរប្រកួត ចាញ់ទាំងពីរលើក ហើយនៅសល់មួយប្រកួតទៀត គឺជាប្រកួតបង្គ្រប់កិច្ចតែប៉ុណ្ណោះ។
ក្រុមម៉ិកស៊ីកូ ព្យាយាមធ្វើឱ្យក្រុមនេះឈ្នះ 2 លើក ពីក្រុមលេខ 2 ក្នុងពូល F ។ ទន្ទឹមនឹងនេះដែរ នៅពហុកីឡដ្ឋាន Fisht ប្រទេសអាល្លឺម៉ង់ កំពុងរៀបចំលេងជាមួយស៊ុយអែត ហើយនឹងចាកចេញ ពីការប្រកួតបើពួកគេចាញ់។
នៅក្នុងម៉ោងបន្ថែម នាទីទី 90 + 3 :27 កីឡាកររបស់ក្រុមកូរ៉េខាងត្បូង Heung -Min Son បានរកគ្រាប់បាល់មួយគ្រាប់ ។ Heung -Min Son បានស៊ុតបាល់រំលងដ៏អស្ចារ្យពីក្រៅតំបន់ពិន័យ ម៉ិកស៊ីកូ បានបង្ហាញពីភាពជ្រួលច្របល់របស់អ្នកចាំទី Ochoa ។ ចំណែកពីរគ្រាប់របស់ ម៉ិចស៊ីកូ ដែលទម្លាក់កូរ៉េចេញពីការប្រកួតបាល់ទាត់ពិភពលោកនៅប្រទេសរុស្ស៊ី គឺនៅនាទីទី២៦ ធ្វើឡើងដោយបាល់ប៉េណាល់ទី របស់កីឡាករ Carlos Alberto និងនៅនាទីទី៦៦ ដោយកីឡាករ Lavier Hernandez។
៣ពិន្ទុបន្ថែមនេះដែរ បានជួយឲ្យម៉ិកស៊ីកូ រកបាន៦ពិន្ទុពេញឈរនៅកំពូលតារាង ក្រោយយកឈ្នះក្រុមខ្លាំងអាល្លឺម៉ង់ ១-០ ដែរនោះនៅថ្ងៃបើកឆាកពូល F ដោយនៅសល់១ប្រកួតបង្រ្គប់កិច្ចត្រូវជួបស៊ុយអែត។
ម៉ិស៊ីកូ បានក្លាយជាក្រុមទី៦ ដែលបានឈ្នះកៅអីទៅវគ្គ១៦ក្រុមនៃ World Cup 2018 ខណៈកូរ៉េខាងត្បូង បានក្លាយជាក្រុមអាស៊ីទី២ បន្ទាប់ពីអារ៉ាប៊ីសាអូឌីត ដែលហាលអាវ នៅសល់តែអ៊ីរ៉ង់ និងជប៉ុនប៉ុណ្ណោះ ក្នុងចំណោម៤ក្រុមដែលឡើងទៅលេង World Cup លើកទី២១នេះ តំណាងឲ្យទ្វីបអាស៊ី៕