សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖អ្នករត់ប្រណាំងអន្តរជាតិ ពាក់កណ្ដាលម៉ារ៉ាតុង អង្គរវត្តលើកទី ២៩ មានអ្នកចូលរួម ១.៤ម៉ឺននាក់ មកពី៨៧ប្រទេស មានការសប្បាយរីករាយ
សៀមរាប៖្សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤នេះ បានបង្ហាញនូវអារម្មណ៍សប្បាយរីករាយ ដែលបានចូលរួមរត់ក្នុងកម្មវិធីរត់ប្រណាំងអន្តរជាតិ ពាក់កណ្ដាលម៉ារ៉ាតុង អង្គរវត្តលើកទី ២៩ ដែលមានអ្នកចូលរួម ១.៤ម៉ឺននាក់ មកពី៨៧ប្រទេស។
ជាមួយគ្នានេះ សម្តេចបានអរគុណដល់ គណៈកម្មការរៀបចំ សប្បុរសជន កម្លាំងសមត្ថកិច្ច និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានសហការគ្នារៀបចំកម្មវិធីនេះប្រព្រឹត្តទៅដោយរលូន។ សម្តេចបានអរគុណជាពិសេស ចំពោះប្រជាពលរដ្ឋខ្មែរក៏ដូចជាមិត្តបរទេស ដែលបានចូលរួមនៅក្នុងកម្មវិធីរត់ប្រណាំងយ៉ាងច្រើនកុះកុះករ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហោះខ្លឹមសារទាំងស្រុងដូច្នេះថា៖ «ខ្ញុំមានសេចក្តីសប្បាយរីករាយ ដែលបានចូលរួមរត់ក្នុងកម្មវិធីរត់ប្រណាំងអន្តរជាតិ ពាក់កណ្ដាលម៉ារ៉ាតុងអង្គរវត្តលើកទី ២៩ ដែលមានការចូលរួមពីប្រជាពលរដ្ឋខ្មែរ និងបរទេសប្រមាណ ១៤.០០០ នាក់ មកពី ៨៧ប្រទេស។
កម្មវិធីរត់ពាក់កណ្ដាលម៉ារ៉ាតុង អន្តរជាតិអង្គរវត្តលើកទី ២៩ រៀបចំឡើងក្នុងគោលបំណង ដើម្បីគាំទ្រទៅដល់សកម្មភាពមនុស្សធម៌ជួយដល់កុមារកម្ពុជា ប្រជាជនមានការលំបាក និងជនពិការភាពជាពិសេសជនរងគ្រោះដោយសារគ្រាប់មីន។
សម្ដេចធិបតីខ្ញុំសូមអរគុណចំពោះគណៈកម្មការរៀបចំ សប្បុរសជន កម្លាំងសមត្ថកិច្ចនិងអ្នកពាក់ព័ន្ធទាំងអស់ដែលបានសហការគ្នារៀបចំកម្មវិធីនេះប្រព្រឹត្តទៅដោយរលូន។
សម្ដេចខ្ញុំសូមអរគុណពិសេសចំពោះប្រជាពលរដ្ឋខ្មែរក៏ដូចជាមិត្តបរទេសដែលបានចូលរួមនៅក្នុងកម្មវិធីនេះយ៉ាងច្រើនកុះកុះករ។
It is with a great pleasure for me to join the 29th Ankgkor Wat International Half Marathon 2024 with close to 14,000 runners from 87 countries, a record turn-out since it was first organized in 1996.
This Half-marathon has been organized annually since 1996 in support of charitable activities, benefiting Cambodian children, vulnerable people and people with disability — especially, victims of landmines.
I would like to thank our organizers, sponsors, security personnels for a wonderful job in organization this spetacular event. My special thanks also to all national and international participants for joining this event in a record-breaking number.
ថ្ងៃទី ០១ ធ្នូ ២០២៤»៕