ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ករណីព្រះសង្ឃមួយអង្គបែកធ្លាយក្នុងវីដេអូបានទទួលកំហុសវចៅអធិការវត្តឱ្យនិមន្តចេញពីវត្តអរុណវតីទៅស្រុកកំណើតវិញ

33

ភ្នំពេញ៖ករណីព្រះសង្ឃក្នុងវីដេអូ ដែលបានបែកធ្លាយក្នងបណ្តាញសង្គម ព្រះអង្គជាសាមណេរ មួយព្រះអង្គមានព្រះនាម ចន សីហា ព្រះជន្ម ១៨ឆ្នាំ ជាអតីតសមណសិស្សវត្តជម្ពូវ័ន(ឈប់រៀន)  គង់នៅវត្តអរុណវតី សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ព្រះសង្ឃអង្គនេះមានស្រុកកំណើតភូមិចំរើនផល ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម។

ក្រោយពីបានទទួលព័ត៌មានបែកធ្លាយតាមវីដេអូខាងលើព្រះគ្រូចៅអធិការវត្តអរុណវតី ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌពោធិសែនជ័យបាននិមន្តសាមណេរអង្គនោះមកសាកសួរ ក្រោយពីបានសាកសួរព្រះអង្គក៏បានឆ្លើយសារភាពថាព្រះអង្គពិតជាបានប្រព្រឹត្តដូចក្នុងវីដេអូ ពិតប្រាកដ មែនហើយសូមទទួលកំហុសនិងសូមនិមន្តចេញពីវត្តអរុណវតីទៅស្រុកកំណើតវិញ។

តាមពុទ្ធវិន័យសិក្ខាបទទី៣ របស់សាមណេរ តាមរូបភាពនៃវីដេអូគឺមិនដល់ទោសនាសនង្គៈ (ផ្សឹក)ទេ គឺការពិន័យត្រឹមទណ្ឌកម្មដូចជារែកទឹក ពុះអុសនិងជម្រះស្មៅជាដើម។

ដោយយោងទៅលើពុទ្ធវិន័យថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ក៏អនុញ្ញាតឱ្យសាមណេរខាងលើនិមន្តទៅស្រុកកំណើតវិញ នៅមុនម៉ោង១២:០០នាទីថ្ងៃត្រង់ ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ ៕

អត្ថបទដែលជាប់ទាក់ទង