ប្រធាននាយកដ្ឋាន គ្រប់គ្រងឱសថ ចំណីអាហារ ក្រសួងសុខភិបាល ប្រាប់ថា៖ កម្ពុជាគ្មានឱសថក្លែងក្លាយទេ មានតែឱសថខុសច្បាប់
ភ្នំពេញ៖ ក្នុងកិច្ចប្រជុំប្រចាំត្រីមាសទី៣ឆ្នាំ២០១៨របស់គណៈកម្មកាត្រួតពិនិត្យលុបបំបាត់ឧិសថក្លែងក្លាយនិងសេវាសុខាភិបាលខុសច្បាប់ដើម្បីកាត់បន្ថយភាពក្រីក្រក្នុងរាជធានីភ្នំពេញនារសៀលថ្ងៃទី២៧វិច្ឆិកា លោកបណ្ឌិតឧិសថការី ហេង ប៊ុនគៀត ប្រធាននាយកដ្ឋានគ្រប់គ្រងឧិសថ ចំណីអាហារនិងគ្រឿងសំអាងរបស់ក្រសួងសុខាភិបាលបានថ្លែងថា កម្ពុជាពុំមានឧិសថក្លែងក្លាយទេ តែកម្ពុជា មានឧិសថខុសច្បាប់ដែលត្រូវបានគេនាំចូល និងផ្តល់សេវាសុខាភិបាលពុំមានច្បាប់អនុញ្ញាតិ។ចំណុចខ្លះពុំទាន់មានច្បាប់អនុញ្ញាតិផងក្រុមហ៊ុនខ្លះធ្វើសកម្មភាពមុនទៅហើយ។
ការជួបជុំគ្នានៅពេលនេះ សំដៅពង្រឹងការអនុវត្តច្បាប់ លប់បំបាត់ឧិសថ ក្លែងក្លាយនិងសេវាសុខាភិបាលខុសច្បាប់ដែលកើតមានឡើងនៅរាជធានីភ្នំពេញ។
លោកស្រីកែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញបានអំពាវនាវដល់អ្នកលក់ឧិសថ,ម្ចាស់ឧិសថដ្ឋានដែលមានការពាក់ពន្ធ័នឹងវិស័យសុខាភិបាលផ្នែកឯកជន ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុតទៅលើការផ្តល់សេវាសុខាភិបាល ការប្រើប្រាស់ឲ្យបានត្រឹមត្រូវ ព្រោះឧិសថជាអាវុធមុខ២បើយើងត្រូវយើងជាសះ ស្បើយពីជំងឺ។តែបើយើងប្រើខុស វានឹងមានអន្តរាយដល់អ្នកប្រើរហូតដល់អាយុ ជីវិតថែមទៀតផង។
ក្នុងរយះពេល៣ខែកន្លងទៅ គណៈកម្មការត្រូតពិនិត្យ លុបបំបាត់ឧិសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់រាជធានីភ្នំពេញ បានត្រួតពិនិត្យ ក៏ដូចពង្រឹងឧិសថស្ថាន.ឧិសថស្ថានរងមានច្បាប់ចំនួន៩៨៤កន្លែង។
ណែនាំកន្លែងលក់ឧិសថអត់ច្បាប់កើតថ្មីចំនួន១១កន្លែងឲ្យទៅសុំច្បាប់ និងគ្រប់គ្រងឧិសថបុរាណមានច្បាប់បានចំនួន៩៦កន្លែង។ក្រុមការងារបានចុះអប់រំ ណែនាំដល់ម្ចាស់សេវាឲ្យប្តូរស្លាកសញ្ញាពីពេទ្យធ្មេញមកជាបន្ទប់ពិគ្រោះព្យាបាលជំងឺមាត់ធ្មេញវិញបានចំនួន១៥កន្លែង,ចុះពិនិត្យបន្ទប់ពិគ្រោះព្យាបាលជំងឺ,ពិគ្រោះផ្ទៃពោះជាដើមបានជាច្រើនកន្លែង។គួបញ្ជាក់ថា៖ស្ថិតិសេវាសុខាភិបាលឯកជនមាននៅក្នុងរាជធានីភ្នំពេញបច្ចុប្បន្នចំនួន៣៥៣៥កន្លែងសុទ្ធតែមានច្បាប់អនុញ្ញាតិ៕