ដូរប្រព័ន្ធលូចាស់ ផ្លាស់ដាក់ប្រព័ន្ធលូថ្មី ក្នុងបរិវេណផ្សារ បឹងកេងកង
ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២៦ និងព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ លោក ឯក និមល ប្រធានគណៈកម្មការ គ្រប់គ្រងផ្សារបឹងកេងកង ខណ្ឌចំការមនបានដឹកនាំ កម្លាំងចុះពិនិត្យការស្ថាបនា ដាក់ប្រព័ន្ធលូមួយខ្សែ នៅក្នុងបរិវេណផ្សារបឹងកេងកង នៅស្របនិងបណ្ដោយផ្លូវ ច្រកទ្វារលេខ១០ ដើម្បីរំដោះការលិចលង់ ដោយជំនន់ទឹកភ្លៀង ហើយមានវិសាលភាព បង្ហូរទឹកសំអុយ ចេញពីប្រព័ន្ធលូអ៊ុយ នៅក្នុងបរិវេណផ្សារ និង បន្ទប់ទឹកអនាម័យផងដែរ ។
លោកប្រធានផ្សារបន្តទៀតថា ចំពោះសកម្មភាពចុះពិនិត្យ ទីតាំងស្ថាបនាដាក់ប្រព័ន្ធលូថ្មីមួយខ្សែ ក្នុងបរិវេណផ្សារ នៅពេលនេះ ដោយដាក់ជំនួសប្រព័ន្ធលូចាស់ ដែលប្រើប្រាស់លែងកើត ពោលគឺបាក់ខូចស្រុត មិនអាចជួសជុលកើត ហើយគួបផ្សំមានតូបស្តង់ របស់បងប្អូនអាជីវករ គាត់សាងសង់ពីលើថែមទៀតនោះ ទើបគណៈកម្មការផ្សារ សម្រេចសាងសងប្រព័ន្ធលូថ្មី ជំនួសប្រព័ន្ធលូចាស់ ដែលខូចដើម្បីរំដោះការលិចលង់ ដោយជំនន់ទឹកភ្លៀង នារដូវវស្សានេះ ដើម្បីបងប្អូនអាជីវករ គាត់ងាយស្រួលក្នុងការលក់ដូរ អីវ៉ាន់ឬមុខទំនិញគាត់ តាមតូបឬស្តង់លក់ដូរនិមួយៗ នេះនៅពេលអតិថិជនផ្សារបឹងកេងកង គាត់មកទិញទំនិញ នៅផ្សារជារៀងរាល់ថ្ងៃ នេះផងដែរ។
ក្រៅពីការងារចុះពិនិត្យ ទីតាំងដាក់ប្រព័ន្ធលូថ្មីនេះ លោកប្រធានផ្សារ បឹងកេងកង ឯក និមល បានដឹកនាំកម្លាំងសន្តិសុខផ្សារ និងមន្រ្តីផ្សារចុះទៅរៀបចំ ធ្វើសណ្ដាប់ធ្នាប់តាមដងផ្លូវ នៅជុំវិញបរិវេណ ផ្សារបឹងកេងកងអោយបានល្អប្រសើរផងដែរ៕