ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដូរប្រព័ន្ធលូចាស់ផ្លាស់ដាក់ប្រព័ន្ធលូថ្មីក្នុងបរិវេណផ្សារបឹងកេងកង

105

ភ្នំពេញៈកាលពីរសៀលថ្ងៃទី២៦និងព្រឹកថ្ងៃទី២៧ខែវិច្ឆិកាឆ្នាំ២០១៨នេះ លោកឯក និមល ប្រធានគណៈកម្មការគ្រប់គ្រងផ្សារបឹងកេងកងខណ្ឌចំការមន បានដឹកនាំកម្លាំងចុះពិនិត្យការស្ថាបនា ដាក់ប្រព័ន្ធលូមួយខ្សែនៅ ក្នុងបរិវេណផ្សារបឹងកេងកងនៅស្រប និងបណ្ដោយផ្លូវច្រកទ្វារលេខ១០ ដើម្បីរំដោះការលិចលង់ ដោយជំនន់ទឹកភ្លៀងហើយ មានវិសាលភាពបង្ហូរទឹកសំអុយ ចេញពីប្រព័ន្ធលូអ៊ុយនៅក្នុងបរិវេណផ្សារ និង បន្ទប់ទឹកអនាម័យផងដែរ។
លោកប្រធានផ្សារបន្តទៀតថាចំពោះសកម្មភាពចុះពិនិត្យទីតាំងស្ថាបនា ដាក់ប្រព័ន្ធលូថ្មីមួយខ្សែក្នុងបរិវេណផ្សារនៅពេលនេះ ដោយដាក់ជំនួសប្រព័ន្ធលូចាស់ដែល ប្រើប្រាស់លែងកើតពោលគឺបាក់ខូចស្រុត មិនអាចជួសជុលកើតហើយគួបផ្សំមាន តូបស្តង់របស់បងប្អូនអាជីវករគាត់សាងសង់ ពីលើថែមទៀតនោះទើប គណៈកម្មការផ្សារសម្រេចសាងសងប្រព័ន្ធ លូថ្មីជំនួសប្រព័ន្ធលូចាស់ដែល ខូចដើម្បីរំដោះការលិចលង់ ដោយជំនន់ទឹកភ្លៀងនារដូវវស្សានេះ ដើម្បីបងប្អូនអាជីវករគាត់ងាយ ស្រួលក្នុងការលក់ដូរអីវ៉ាន់ឬមុខទំនិញ គាត់តាមតូបឬស្តង់លក់ដូរនិមួយៗនេះ នៅពេលអតិថិជនផ្សារបឹងកេងកងគាត់ មកទិញទំនិញនៅផ្សារជារៀងរាល់ថ្ងៃនេះផងដែរ។
ក្រៅពីការងារចុះពិនិត្យទីតាំងដាក់ប្រព័ន្ធលូថ្មីនេះ លោកប្រធានផ្សារបឹងកេងកងឯក និមល បានដឹកនាំកម្លាំងសន្តិសុខផ្សារ និងមន្រ្តីផ្សារចុះទៅរៀបចំធ្វើសណ្ដាប់ធ្នាប់តាមដង ផ្លូវនៅជុំវិញបរិវេណផ្សារបឹងកេងកង៕

អត្ថបទដែលជាប់ទាក់ទង