ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ហែលទឹក ពានរង្វាន់ សម្ដេចតេជោសែន ឆ្នាំនេះ ធ្វើនៅខេត្តកំពង់ចាមដដែល

130

​ភ្នំពេញ៖ សហព័ន្ធកីឡាហែលទឹកកម្ពុជា បានប្រកាសជាផ្លូវការហើយ នៃព្រឹត្តិការណ៍ ការប្រកួតហែលទឹក ដណ្ដើមពានរង្វាន់ សម្ដេចតេជោសែន ឆ្នាំ២០១៨លើកទី៤ នឹងធ្វើរយៈពេល៣ថ្ងៃ នៅមជ្ឈមណ្ឌលហែលទឹក តេជោសែននាខេត្តកំពង់ចាម ដែលរៀបចំឡើង ដោយសហព័ន្ធខ្មែរកីឡាហែលទឹក។

​លោកហែម គីរីអគ្គលេខាធិការ សហព័ន្ធកីឡាហែលទឹកកម្ពុជា បានប្រាប់ឲ្យដឹងថា នេះជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏ធំមួយ ដើម្បីអបអរសាទរ ថ្ងៃកំណើត រណសិរ្សសង្គ្រោះជាតិ ២ធ្នូ ឆ្នាំ១៩៧៨ ចំពោះព្រឹត្តិការណ៍នេះ ក៏បង្ហាញពីការបណ្ដុះបណ្ដាល កីឡាករ-កីឡាការិនី កម្រិតថ្នាលទៀតផង។

​លោកអគ្គលេខាធិការ សហព័ន្ធបានបន្តថា ការប្រកួតចែកចេញជា ៤ប្រភេទ គឺប្រ កុមារា-កុមារីអាយុ ក្រោម១៥ឆ្នាំ កុមារា-កុមារីអាយុក្រោម១៣ឆ្នាំ និងជនពិការ ដែលជនពិការនេះ មានបែងចែកជាប្រភេទពិការ នឹងប្រព្រឹត្តនៅ ចាប់ថ្ងៃទី៣០ ខែវិច្ឆិកា រហូតដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨៕

អត្ថបទដែលជាប់ទាក់ទង