ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទូកទេសចរណ៍២គ្រឿងបុកគ្នា នៅសមុទ្រកោះរ៉ុងសន្លឹម ស្លាប់ជនបរទេសម្នាក់

116

ព្រះសីហនុ៖ ទូកទេសចរណ៍២គ្រឿងបុកគ្នា នៅសមុទ្រកោះរ៉ុងសន្លឹម បណ្តាលឲ្យជនបរទេសម្នាក់ស្លាប់ នៅម៉ោង១៨និង៣០នាទី​ព្រលប់ ថ្ងៃ២៧ វិច្ឆិកា ២០១៨ នៅចំណុចមុខបឹងកាឡូ​ ទ្រីហាវ​ ស្ថិតនៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម​ ក្រុងព្រះសីហនុ ។

ក្នុងហេតុការណ៍នោះ ទូកទេសចរណ៍មួយគ្រឿង ពណ៌ខៀវ​ បើកបរដោយឈ្មោះ​ គង់​ គី​ ភេទប្រុស​ អាយុ​ ៤៧ឆ្នាំ រួមដំណើរដោយជនបរទេសម្នាក់​ បានចេញពីឆ្នេរឡុងសិត​ ឆ្ពោះទៅផែបូរ៉ា​ មកដល់ចំណុចកើតហេតុ ក៏បានបុកជាមួយទូកកន្ទុយវែង ​ដឹកអ្នកទេសចរណ៍មួយគ្រឿងទៀត បើកបរដោយឈ្មោះ​ ម៉ម​ វី​ ដឹកភ្ញៀវទេសចរបរទេសចំនួន១៦នាក់ បណ្តាលឲ្យទូកដឹកអ្នកទេសចរណ៍នោះ ​លិចក្នុងសមុទ្រ ធ្វើឲ្យជនបរទេសម្នាក់បានស្លាប់ ចំណែក មនុស្សផ្សេងទៀត ក្នុងទូកត្រូវបានជួយស្រង់ឡើងលើទូកធំ ។ ជនរងគ្រោះ ដែលស្លាប់ឈ្មោះ​ PE ROU BOGAN-MIHAIL ភេទប្រុស​ ថ្ងៃខែឆ្នាំកំណើត​ 23/07/1983 ជនជាតិ​ រ៉ូមានៀ​។ ក្រោយកើតហេតុ សមត្ថកិច្ចបានបញ្ជូនសាកសព យកមករក្សាទុក នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ៕

អត្ថបទដែលជាប់ទាក់ទង