ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ៖ TYDA គឺជាតួអង្គពិសេសបានរួម ចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ និងព្យាបាលអ្នកជំងឺក្នុងសមរភូមិកូវីដ១៩ ដែលបានរាត្បាតយ៉ាងខ្លាំងនាពេលកន្លងមក

79

ភ្នំពេញ៖សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ ដែលហៅ កាត់ ថា TYDA បានរៀបចំសន្និសីទវេជ្ជសាស្រ្តប្រចាំឆ្នាំរបស់ខ្លួន លើកទី២ ក្រោម ប្រធានបទ «ការអនុវត្តវេជ្ជសាស្រ្តឈាន មុខ» ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សា ភិបាល នៃក្រុមគ្រូពេទ្យស្ម័គ្រចិត្ត TYDA។

សន្និសីទវេជ្ជសាស្រ្តរៀបចំធ្វើឡើង នាពេលនេះមានរយៈពេល២ថ្ងៃ ចាប់ ពី ថ្ងៃទី ៧-៨ ខែធ្នូ ឆ្នាំ២០២៤ នាសណ្ឋាគារភ្នំពេញ។ ក្នុងឱកាសនេះលោក ជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាល នៃ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត TYDA បានលើកឡើងថា សន្និសីទដែលបាន ធ្វើ ឡើងនាពេលនេះ ពិតជាមានសារៈសំខាន់ ដែលបានលើកឡើងនូវ សកម្ម ភាពការងាររបស់សមាគមដែលសម្រេចបាននាពេលកន្លងមក ក៏ដូច ជា រួមចំណែកលើកកម្ពស់វិស័យសុខាភិបាលនៅ កម្ពុជាឱ្យកាន់តែ មាន ភាពល្អប្រសើរឡើង។

លោកជំទាវបណ្ឌិត បានបន្ថែមថា គិតត្រឹមឆ្នាំ២០២៤ នេះ TYDA មាន អាយុ ១២ឆ្នាំហើយ ដែលកន្លងមកនេះ បានអនុវត្តបេសកកម្មរបស់ខ្លួន យ៉ា ង ខ្ជាប់ ខ្ជួន ស្របទៅតាមគោលដៅ និងចក្ខុវិស័យរបស់សមាគម។ ក្នុង នោះ បានចូលរួមចំណែកយ៉ាងសកម្មជាមួយស្ថាប័នជាតិ ក្នុងការពង្រីក និង បង្ខិតសេវាព្យាបាលឱ្យកាន់តែជិតប្រជាពលរដ្ឋ និងជាពិសេសបាន ចូល រួម យ៉ាង សកម្ម ជាមួយរាជរដ្ឋាភិបាលក្នុងការព្យាបាលជំងឺជូន ប្រជា ពល រដ្ឋដោយឥតគិតថ្លៃ ក្នុងគោលដៅជួយកាត់បន្ថយភាពក្រីក្រ។

លោកជំទាវបន្តថា ជាមួយគ្នានេះ TYDA គឺជាតួអង្គពិសេស ដែលបាន រួម ចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ និងព្យាបាលអ្នកជំងឺ ក្នុងសមរភូមិកូវីដ១៩ ដែលបានរាត្បាតយ៉ាងខ្លាំងនាពេលកន្លងមក។ បន្ថែមលើនេះ TYDA ក៏បានចូលរួមបណ្ដុះបណ្ដាលធនធានមនុស្ស យ៉ាង ច្រើនក្នុងវិស័យសុខាភិបាល ដែលជាការគួរកត់សម្គាល់ បច្ចុប្បន្ន នេះ សមាគមគ្រូពេទ្យស្ម័គ្រចិត្ត TYDA មានសមាជិកចំនួន ១០,២៥០ នាក់ ដែលសុទ្ធសឹងជាបញ្ញវន្តក្នុងវិស័យសុខាភិបាល។

គួរជម្រាបជូនថា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ ដែល ហៅ កាត់ថា TYDA ត្រូវបានបង្កើតឡើងនាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១២ ក្រោម គំនិតផ្ដួចផ្ដើមរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងគោលបំណងជួយព្យា បាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងដើម្បីចូលរួមកាត់បន្ថយ ភាព ក្រីក្រនៅក្នុងសហគមន៍៕

អត្ថបទដែលជាប់ទាក់ទង