គ្រោះថ្នាក់ចរាចររវាងម៉ូតូនិងរថយន្ត Lexus nx200t ពណ៌សបណ្ដាលឱ្យបុរសម្នាក់ស្លាប់រងរបួសធ្ងន់២នាក់
ភ្នំពេញ៖នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤មានករណីគ្រោះថ្នាក់ចរាចរណ៏ចំនួន០១លើក វេលាម៉ោង២៣ និង៣០នាទី ត្រង់ចំណុចផ្លូវលេខ១៨២ កែងផ្លូវ លេខ២៦១ ក្នុងសង្កាត់ទឹកល្អក់ទី៣ខណ្ឌទួលគោក មានករណីគ្រោះថ្នាក់ចរាចរណ៍០១កេីតឡេីង រវាងរថយន្ត០១គ្រឿង ម៉ាក Lexus nx200t ពណ៌ស ផ្លាកលេខភ្នំពេញ2BT4562 បើកតាមផ្លូវ លេខ១៨២ ពីលិចទៅកើត លុះមកដល់ចំណុចកេីតហេតុបានបុក ម៉ូតូ២គ្រឿង ១.ម៉ាកPCX ពណ៌ស ផ្លាកលេខភ្នំពេញ1KF-2588២.ម៉ាក Let ពណ៌ស ផ្លាកលេខ ភ្នំពេញ1HA-1977 បើកតាមផ្លូវ លេខ២៦១ពីជើងទៅត្បូង ហើយរថយន្តជ្រុលទៅបុកដើមឈើបាក់០១ដើម ។
អ្នកបើកបររថយន្តឈ្មោះ ស្រី ឧត្តម ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់ នៅផ្ទះលេខ៧៥ ផ្លូវលេខ១៧៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ (មានជាតិអាល់កុល០,៦២mg/l) ។
គ្រោះថ្នាក់ចរាចរខាងលើមានបុរសម្នាកើស្លាប់ឈ្មោះញ៉ិល ឧត្តម អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ សង្កាតទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពញ (បានប្រគល់ឧិ្យសាច់ញាតិយកទៅធ្វើបុណ្យនៅវត្តចាស់ ខណ្ឌជ្រោយចង្វារ)បណ្ដាលឱ្យមានអ្នករងរបួសធ្ងន់០២នាក់
(បញ្ជូនទៅមន្ទីរពេទ្យព្រះកុសម:)រថយន្តខូចធ្ងន់០១គ្រឿង,ម៉ូតូខូចធ្ងន់០២គ្រឿងដើមឈើបាក់០១ដើម។
មូលហេតុរថយន្តបើកបរមិនឈប់ភ្លើងស្តុប ពណ៌ក្រហមក្រោយកើតហេតុបានប្រគល់រថយន្តរួមទាំងអ្នកបើកបរ និងម៉ូតូ ឲ្យទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញយកទៅរក្សាទុក៕