ក្រុមអ្នកញៀនល្បែងជល់មាន់នៅស្រុកមុខកំពូលនាំគ្នារត់បន្សល់ទុកឡាន ម៉ូតូ និង សម្ភារៈចោលនៅកន្លែងកើតហេតុ
កណ្ដាល៖នៅថ្ងៃ៩ខែធ្នូឆ្នាំ២០២៤នេះ និង យោងតាមផេកឯកឧត្តមអភិបាលខេត្តកណ្ដាលមានក្រុមអ្នកញៀនលេងល្បែងសុីសងជល់មាន់ដ៏សកម្មជាច្រើននាក់នៅស្រុកមុខកំពូលភ័យរត់ស្លន់ស្លោរបាស់សក់បាតជើងឡើងសព្រាតខណៈក្រុមសមត្ថកិច្ចអាជ្ញាធរស្រុក ខេត្តប្រើប្រាស់កម្លាំងចុះបង្រ្កាបល្បែងសុីសងខុសច្បាប់ដោយពួកញៀនល្បែងសុីសងទាំងអស់នោះរត់ចោលឡាន ម៉ូតូ និង សម្ភារៈ ហើយសម្ភារៈទាំងអស់នេះគឺប្រមូលបានពីកន្លែងបង្ក្រាប ការលួចលេងល្បែងសុីសងជល់មាន់គឺនៅដីចំការចេកមួយកន្លែងស្ថិតនៅខាង ក្រោយភូមិឬស្សីជ្រោយ ឃុំឬស្សីជ្រោយ ស្រុកមុខកំពូលខេត្តកណ្ដាល។ចាំមើលៗតើម្ចាស់ បកស្រាយយ៉ាងណា???។ក្រោយពេលសមត្ថកិច្ចទៅដល់ ម្ចាស់រត់ចោលចូលព្រៃយ៉ាងលឿនដោយ គ្មានសោកស្ដាយស្រណោះអ្វីឡើយ។
ពលរដ្ឋទូទៅសូមគោរពគាំទ្រនិងថ្លែងកោតសរសើរដល់ឯកឧត្ដមគួច ចំរើន អភិបាលខេត្តកណ្ដាលដែលបានដែលបានបញ្ជសកម្លាំងចុះបង្រ្កាបល្បែងសុីសងខាងលើនោះស្របតាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ៕