ឯកឧត្ដម សំ សុគង់, ឯកឧត្ដមហៃ វណ្ណា និងអតីតមេដឹកនាំចលនាប្រឆាំង សរុប១៩រូប ត្រូវបានតែងតាំងជាទីប្រឹក្សា និងជំនួយការ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា
ភ្នំពេញ៖ឯកឧត្ដមសំ សុគង់, ឯកឧត្ដម ហៃ វណ្ណា និងអតីតមេដឹកនាំចលនា ប្រឆាំងរាជរដ្ឋាភិបាល មកពីបណ្តាគណបក្សប្រឆាំងនានាសរុប១៩រូប ត្រូវបានតែងតាំងជាទីប្រឹក្សា និងជំនួយការសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
តាមរយៈការផ្តល់តួនាទីជាទីប្រឹក្សា និងជំនួយការនេះ បានបង្ហាញឱ្យឃើញ ច្បាស់នូវការផ្តល់ឱកាសរបស់សម្តេចតេជោ ហ៊ុន សែន ជូនដល់ អតីតថ្នាក់ ដឹកនាំប្រឆាំង បានរួមចំណែកក្នុងកិច្ចការនានា។ តាមរយៈនយោបាយមិន យកនរណាធ្វើជាសត្រូវ ហើយតែងឱបក្រសោបបែបនេះហើយ ដែលនាំឱ្យបក្សប្រជាជនកម្ពុជា ក្លាយទៅជាបក្សនយោបាយរឹងមាំ និងធំជាងគេនៅកម្ពុជា៕