សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ អញ្ជើញដល់ក្រុងដូហា ប្រទេសកាតា
ដូហា, កាតា៖នៅវេលាម៉ោងប្រមាណ១៦ ថ្ងៃចន្ទ ទី៩ ខែធ្នូ ឆ្នាំ២០២៤ ម៉ោងនៅទីក្រុងដូហា ប្រទេសកាតា សម្តេចតេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធ សភាកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ បានអញ្ជើញដល់អាកាសយានដ្ឋាន អន្តរជាតិដូហា ប្រកបដោយសុខសុវត្ថិភាព ដើម្បីបំពេញទស្សនកិច្ចផ្លូវការ រយៈពេល២ថ្ងៃនៅទីក្រុងដូហា ប្រទេសកាតា។
ដំណើរអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិដូហា សម្តេចតេជោ និង គណៈ ប្រតិភូជាន់ខ្ពស់ ទទួលបានការ ធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាល និងកក់ក្តៅ បំផុតពីសំណាក់លោក ហាសសាន ប៊ីន អាប់ឌុលឡា អាល់ហ្កា នីម (Hassan Bin Abdulla Al-Ghanim) ប្រធានរដ្ឋសភាកាតា ព្រម ទាំង លោក លោកស្រី ជាឥស្សរជនជាន់ខ្ពស់សភាកាតា និងឥស្សរជន ការ ទូត របស់កម្ពុជា ជាច្រើនរូបទៀត។
សូមបញ្ជាក់ថា នៅក្នុងសប្តាហ៍នេះសម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសជាមិត្តចំនួន៤ ដែលសុទ្ធតែជាប្រទេសកាន់សាសនាឥស្លាម។ ប្រទេសទាំង៤នោះ រួមមាន៖ ប្រទេសអារ៉ា ប៊ីសាអូឌីត, ប្រទេសកាតា, ប្រទេសតួកគី និងប្រទេសអេមីរ៉ាត់អារ៉ាបរួម។ សម្តេចតេជោ និងគណៈប្រតិភូ បានចាប់ផ្តើមដំណើរទស្សនកិច្ចកាលពីថ្ងៃទី៨ ខែធ្នូ។ នៅថ្ងៃទី៩ ខែធ្នូ នេះ សម្តេចតេជោ និងគណៈប្រតិភូទើបនឹងបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសអារ៉ាប៊ីសាអូឌីត ហើយងចាប់ផ្តើមដំណើរទស្សនកិច្ចនៅប្រទេសកាតា៕