ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ៉ីស្រាអែល វាយប្រហារកំណត់គោលដៅលើប្រព័ន្ធការពារដែនអាកាស នៅជិតកំពង់ផែសមុទ្រមេឌីទែរ៉ាណេ របស់ស៉ីរី

125

ដាម៉ាស៖សន្តិសុខស៉ីរី បាននិយាយកាលពីថ្ងៃចន្ទសប្តាហ៍នេះថា ការវាយប្រហារតាមផ្លូវអាកាសមួយរបស់អ៉ីស្រាអែល កំណត់គោលដៅលើប្រព័ន្ធការពារដែនអាកាស ដែលដំឡើងនៅជិតកំពង់ផែ Latakia សមុទ្រមេឌីទែរ៉ាណេ នៃប្រទេសស៉ីរី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ ២០២៤។

សន្តិសុខក្នុងតំបន់ពីរនាក់ បានប្រាប់ Reuters ថា ថ្មីៗនេះអ៉ីស្រាអែល បានធ្វើការវាយប្រហារតាមអាកាសចំនួន ៣លើក នៅក្នុងរដ្ឋធានីដាម៉ាស ប្រឆាំងអគារសន្តិសុខ និងមជ្ឈមណ្ឌលស្រាវជ្រាវរបស់អតីតរដ្ឋាភិបាលស៉ីរី ដោយនិយាយថា ពីមុនទីនេះត្រូវបានអ៉ីរ៉ង់ប្រើប្រាស់ជាកន្លែងផលិតមីស៉ីល។ កាលពីព្រឹកថ្ងៃអាទិត្យកន្លងទៅ (ម៉ោងក្នុងតំបន់) អ៉ីស្រាអែល ក៏បានវាយប្រហារលើគោលដៅចំនួន ៧ទៀត នៅភាគនិរតីប្រទេសស៉ីរី រួមមានមូលដ្ឋានទ័ពអាកាស Khalkhala ភាគខាងជើងទីក្រុង Sweida។ វាបានកើត ឡើង បន្ទាប់ ពី ក្រុម ឧទ្ទាម ស៉ីរី ផ្ដួល រំលំ របប ប្រធានាធិបតី Bashar al-Assad។

គួរបញ្ជាក់ថា អ៉ីស្រាអែល បានវាយប្រហារប្រឆាំងគោលដៅនានា ដែលមានទំនាក់ទំនងជាមួយអ៉ីរ៉ង់នៅស៉ីរី អស់រយៈពេលច្រើនឆ្នាំមកហើយ ប៉ុន្តែការវាយឆ្មក់បែបនេះកាន់តែកើនឡើង ចាប់តាំងពីសង្រ្គាមហ្កាហ្សាផ្ទុះឡើង នៅថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៣៕

អត្ថបទដែលជាប់ទាក់ទង