ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានសភាកាតា ប្រកាសប្រឹងប្រែងធ្វើការ រួមគ្នា ជាមួយកម្ពុជាដើម្បីសន្តិភាពសកល

14

ក្រុងដូហា, កាតា៖សម្តេចតេជោ ហ៊ុន សែន ប្រធានសភាកម្ពុជា និងលោក ហាសាន់ ប៊ីន អាបឌុល ឡា អាល-ហ្កានីម (Hassan bin Abdullah Al Ghanim) ប្រធានសភា កាតា បានប្រកាសប្រឹប្រែងធ្វើការរួមគ្នា ដើម្បីជា ចំណែក ដល់សុខសន្តិភាពសកល។

ការប្រកាសនេះ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងសម្តេចតេជោ និងលោកប្រធានសភាកាតានាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា រាជធានីដូហា។

ក្នុងជំនួបនេះ លោកប្រធានសភា បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះដំណើរទស្សនកិច្ច របស់សម្ដេចតេជោ និងគណៈប្រតិភូនៅប្រទេសកាតា។ លោកប្រធានសភា បានលើកឡើងថា ទស្សនកិច្ចរបស់សម្តេចតេជោ ពេលនេះជួយ ជំរុញទំនាក់ ទំនង និងសហប្រតិបត្តិការសភា និងវិស័យផ្សេងៗរវាងប្រទេស ទាំងពីរ។

លោកប្រធានសភា បានបន្តថា សភាកាតា មានទំនាក់ទំនង និងសហប្រតិ បត្តិ ការជាមួយសភា នៃប្រទេសជាមិត្តជាច្រើន ក៏ប៉ុន្តែជាមួយសភានៅអាស៊ី មិនទាន់មានភាពរឹងមាំទេ។ លោកប្រធានសភា លើកយោបល់ថា គួរមាន ការ កិច្ចប្រជុំកំពូលសភា ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហ ប្រតិបត្តិ ការ ឱ្យប្រសើរឡើង។ លោកសង្ឃឹមថា លោកនឹងធ្វើការជាមួយសម្តេចតេជោ លើកិច្ចការនេះ។ លោកប្រធានសភាកាតា បានបន្ថែមថា កាតាមាន តួនាទី សំខាន់ នៅក្នុងតំបន់ និងពិភពលោក និងចូលរួមចំណែកក្នុងការសម្រប សម្រួល ដើម្បីឱ្យមានដំណោះស្រាយបញ្ហាអន្តរជាតិដូចជា អ៊ុយក្រែន ប៉ាឡេ ស្ទីន និងអាហ្វានីស្ថានជាដើម។

លោកប្រធានសភាកាតា បានកោតសរសើរ ជំហរអព្យាក្រឹត្យរបស់កម្ពុជា ចំពោះបញ្ហាប៉ាឡេស្ទីន។ លោកបានបន្តថា កាតា បានខិតខំធ្វើការដើម្បី ឱ្យ មានបទឈប់បាញ់ក្នុងផលប្រយោជន៍សន្តិភាព និងប្រជាជន។ លោក ប្រធានសភាយល់ថា បណ្តាសភាក្នុងសកលលោក ដែលស្រឡាញ់ សន្តិ ភាព គួររួមដៃគ្នាធ្វើកិច្ចការនេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណលោកប្រធានសភាកាតា ចំពោះការអញ្ជើញ និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ។ សម្តេចតេជោ ក៏បាន អរគុណលោកប្រធានសភាចំពោះ ការលើកឡើងពីទំនាក់ទំនងទ្វេភាគី កម្ពុជា-កាតា និងតួនាទីរបស់សភា ក្នុងការដោះស្រាយបញ្ហាតំបន់ និង ពិភពលោក។ សម្តេចតេជោ បានបង្ហាញក្តីរីករាយនឹងដំណើរ ទស្សន កិច្ច នៅ រដ្ឋកាតា ដែលនឹងពង្រឹងទំនាក់ទំនងរវាងអង្គការនីតិប្បញ្ញត្តិ រាជរដ្ឋាភិបាល ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជា និងកាតាត្រូវធ្វើការជា មួ យគ្នា ដើម្បីសម្រេចបានកិច្ចព្រមព្រៀងគាំពារវិនិយោគ និងពាណិជកម្ម។ ប្រទេសកាតាមានសន្តិសុខថាមពល ហើយកម្ពុជាមានសន្តិសុខស្បៀង។ សម្តេចតេជោ ចង់ឃើញវិនិយោគិនកាតា មកកម្ពុជា និងចង់ឃើញការ ពិគ្រោះ យោបល់ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ ដោយសារសភាព ការ ពិភពលោកស្មុគស្មាញ។

សម្តេចតេជោប្រធានព្រឹទ្ធសភាកម្ពុជា បានទទួលស្គាល់ដោយការពេញចិត្ត និងវាយតម្លៃខ្ពស់នូវតួនាទីរបស់កាតានៅលើឆាកអន្តរជាតិ ដូចជាការ ចរចា ពាណិជ្ជកម្មពិភពលោកក្នុងក្របខ័ណ្ឌ Doha Round ជាដើម។ សម្តេច តេជោ បានគូសបញ្ជាក់ថា ជំហររបស់កាតា និងកម្ពុជាលើបញ្ហា អន្តរជាតិ និងតំបន់មិនខុសគ្នាទេ។ សម្តេចតេជោ បានលើកឡើងទៀតថា ទោះបី កម្ពុជា និងកាតា ជាប្រទេសតូចយ៉ាងណាក៏ដោយ តែប្រទេសទាំងពីរត្រូវ ចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាតំបន់ និងអន្តរជាតិ។ កម្ពុជា បាន ចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (អ.ស.ប) រហូតដល់ទៅ១០ប្រទេស នៅពេលបច្ចុប្បន្ននេះ។

ចំពោះការលើកឡើងពីកិច្ចប្រជុំអន្តរជាតិសភារបស់លោកប្រធានសភា សម្តេចតេជោ បានលើកឡើងថា កម្ពុជា បានរៀបចំសម័យប្រជុំពេញអង្គ លើក ទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) កាល ពី ពីរ សប្តាហ៍កន្លងទៅនេះ និងបានអនុម័តធម្មនុញសន្តិភាពសកលលោក (Universal Peace Charter, UPC) ដែលបើកចំហរសម្រាប់សភា ផ្សេងៗទៀត ចូលជាសមាជិក។

សម្តេចតេជោ បានបន្ថែមថា ក្នុងនាមសភាកាតា លោកប្រធានសភា អាច ផ្តួច ផ្តើម គំនិតបង្កើតកិច្ចប្រជុំសភាអាស៊ីមួយ ហើយកម្ពុជាពេញចិត្តចូលរួម ដើម្បី ដោះស្រាយបញ្ហាតំបន់ និងសកល។ សម្តេចតេជោ បានបន្តថា សំឡេង របស់សភារួមគ្នា អាចរួមសំឡេងជាមួយរាជរដ្ឋាភិបាល នៅអង្គការ សហប្រជាជាតិ ទោះបីជាសំឡេងស្រាល តែប្រសើរជាងមិនបានធ្វើអ្វីទាំង អស់។

ឆ្លៀតក្នុងឱកាសនោះ សម្តេចតេជោ ក៏បានអញ្ជើញលោកប្រធាន សភា កា តា មកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលខាងមុខ។

លោកប្រធានសភាកាតា យល់ស្របថា ធម្មនុញសន្តិភាពសកលលោកមាន សារៈសំខាន់យ៉ាងខ្លាំងក្នុងការពង្រីកទំនាក់ទំនងសភា និងអ្នកស្រឡាញ់ សន្តិភាព។ លោកប្រធានសភា ប្រកាសថា នឹងធ្វើការជាមួយ កម្ពុជាដើម្បី សន្តិភាពពិភពលោកប្រឆាំងសង្គ្រាម។

ក្នុងជំនួបនេះ សម្តេចតេជោ និងលោកប្រធានសភាកាតា ក៏បានផ្លាស់ប្តូរ យោ បល់គ្នាលើស្ថានការណ៍តំបន់ផងដែរ។

លោកប្រធានសភាកាតា បានទទួលយកការអញ្ជើញរបស់សម្តេចតេជោ ដោយក្តីរីករាយក្នុងការបំពេញទស្សនកិច្ចនៅកម្ពុជា នាពេលសមស្រម ខាង មុខ៕

អត្ថបទដែលជាប់ទាក់ទង