ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីបើកសម្ពោធពិព័រណ៍ពាណិជ្ជកម្មកម្ពុជាលើកទី១៧

42

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះបានអញ្ជើញជាអធិបតីក្នុងពិធីបើកសម្ពោធពិព័រណ៍ពាណិជ្ជកម្មកម្ពុជាលើកទី១៧ ។

  ក្នុងឱកាសនោះសម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរក្រសួងពាណិជ្ជកម្ម ដែលបានធ្វើទំនើបកម្មយ៉ាងល្អប្រសើរក្នុងការរៀបចំពិព័រណ៍ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។ជាមួយគ្នាននោះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានបង្ហាញមោទនភាពចំពោះនិស្សិតខ្មែរ ដែលបានបង្កើតឧបករណ៍ទំនើបៗ ដើម្បីបម្រើដល់សាធារណជន ពិសេសប្រព័ន្ធបញ្ជាទិញទំនើបៗជាច្រើន ដែលជាគំនិតច្នៃប្រឌិតមួយសម្រាប់បម្រើទីផ្សារ។

  សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំក្រសួងពាណិជ្ជកម្ម គប្បីជួបផ្ទាល់ និយាយផ្ទាល់ជាមួយវិស័យឯកជន សំដៅធានាបរិយាកាសពាណិជ្ជកម្ម និងវិនិយោគ ដើម្បីទាញការវិនិយោគកាន់តែច្រើននៅក្នុងប្រទេសកម្ពុជា។បន្ថែមពីនេះសម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រាប់ឱ្យក្រសួងពាណិជ្ជកម្ម ពិនិត្យកែសម្រួលឡើងវិញចំពោះលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម សំដៅបង្កើនប្រសិទ្ធភាពការងារ ប្រសិទ្ធផលខ្ពស់ បញ្ចៀសការចងជើងខ្លួនឯង៕

 

អត្ថបទដែលជាប់ទាក់ទង