ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ល្ងាចនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកពិធីបុណ្យ សមុទ្រលើកទី១១ ជុំទី៣ នៅខេត្តកំពត

43

កំពត៖នៅល្ងាចថ្ងៃសុក្រ ១៣កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥ ៦៨ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកពិធី បុណ្យសមុទ្រលើកទី១១ ជុំទី៣ នៅក្នុងខេត្តកំពត។

ពិធីបុណ្យសមុទ្រត្រូវ បានរៀបចំជាលើកដំបូងនៅក្នុងឆ្នាំ២០១១ ក្នុងខេត្ត ព្រះ សីហនុ ដើម្បី អបអរសាទរឆ្នេរ សមុទ្រ កម្ពុជា បានចូលជាសមាជិកក្លឹប ឆ្នេរសមុទ្រ ដែលស្អាត បំផុតលើ សកល លោក។ ពិធីបុណ្យសមុទ្រ ត្រូវបាន រៀបចំឡើងដោយឈរលើគោលការណ៍ នៃការ ឆ្លាស់ វេនគ្នានៅ ខេត្ត តំបន់ឆ្នេរ ទាំង៤ (ព្រះសីហនុ កោះកុង កំពត កែប) គោលបំណង នៃ ពិធី បុណ្យ សមុទ្រ គឺដើម្បីរួមគ្នាអភិរក្សការពារធនធានធម្មជាតិសមុទ្រ និងថែរក្សា បរិ ស្ថាន ឆ្នេរឱ្យបានស្អាត ដើម្បីបម្រើដល់ការអភិវឌ្ឍន៍ ទេសចរណ៍ ប្រកបដោយ ចីរភាព និងកា រ ទទួល ខុសត្រូវ ព្រមទាំងលើក តម្កើងការផ្សព្វផ្សាយគោល ដៅ ទេសចរណ៍តំបន់ឆ្នេរកម្ពុជា ឱ្យកាន់តែទូលំទូលាយ ទាក់ទាញទេសច រ ជាតិ និងអន្តរជាតិមកទស្សនាកាន់ តែច្រើន។

ពិធីបុណ្យសមុទ្រនេះត្រូវបានខកខានអស់រយៈពេលពីរឆ្នាំ គឺឆ្នាំ២០២០ និង ២០២១ ដោយសារតែការរាតត្បាតនៃជំងឺកូវីដ១៩ ហើយបានរៀបចំឡើង វិញ នៅឆ្នាំ២០២២ ក្នុងខេត្តព្រះសីហនុ បន្ទាប់ពីរាជរដ្ឋាភិបាលបាន យក ឈ្នះ លើ ការ រាតត្បាតជំងឺកូវីដ១៩។

បុណ្យសមុទ្រលើកទី១១ ឆ្នាំ២០២៤ នៅខេត្តកំពត ធ្វើឡើងក្រោមប្រធាន បទ «អបអរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ» ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូ។

កម្ពុជា ជាប្រទេសមានសក្តានុពលទេសចរណ៍សម្បូរបែប ទាំងវប្បធម៌ បេតិ ក ភណ្ឌ ប្រវត្តិសាស្ត្រ និងធម្មជាតិ។ នៅពេលនិយាយអំពីបេតិកភណ្ឌ ប្រា កដ គេនឹងនឹកឃើញដល់ប្រាសាទបុរាណដែលបុព្វបុរសខ្មែរ បាន បន្សល់ ទុក នៅ ស្ទើរគ្រប់គោលដៅពាសពេញផ្ទៃប្រទេស ក្លាយជាបេតិក ភណ្ឌ ជាតិ និងជាបេតិភណ្ឌពិភពលោក ដែលជាមោទនភាពដ៏សម្បើមសម្រាប់ខ្មែរ ជា កូនចៅជំនាន់ក្រោយ។

ការដាក់ចេញប្រធានបទនេះ គឺមានគោលបំណងរំលេចឱ្យឃើញថា កម្ពុជា មានបេតិកភណ្ឌសម្បូរបែបមិនត្រឹមតែនៅតំបន់ប្រាសាទប៉ុណ្ណោះទេ ប៉ុន្តែ នៅ តំបន់ឆ្នេរសមុទ្រក៏មានបេតិកភណ្ឌដែរ ពោលគឺមានបេតិកភណ្ឌ ទាំងនៅ ដីគោក (លើដី ក្នុងដី) និងនៅក្រោមទឹក។

តួយ៉ាងដូចនៅតំបន់ឆ្នេរសមុទ្រកម្ពុជាដែលគ្របដណ្តប់បួនខេត្ត មានបេតិក ភណ្ឌច្រើនណាស់ដូចជា៖ មានសំពៅលិច ដែលអ្នកជំនាញបាន ស្រាវជ្រាវ រក ឃើញកុលាលភាជន៍ ពពួកសេរ៉ាមិក (កោះស្តេច) កន្លែងតម្កល់មឈូស ឈើ ពាងក្រឡធំៗដាក់សពសម័យបុរាណ (នៅជីផាត) ទីទួលស្លាកស្នាម មនុស្ស រស់ នៅជាដើម។ ដោយឡែកនៅខេត្តកំពតនេះ ក៏មានបេតិក ភណ្ឌ ច្រើន ដែរ រាប់តាំងពីសំណង់ស្ថាបត្យកម្មសម័យអាណានិគម ប្រាសាទនៅ ក្នុងរូងភ្នំ (ភ្នំឈ្ងោក) នៅគុហាហ្លួងភ្នំកំពង់ត្រាច ភ្នំទទុង ភ្នំខ្យង ព្រមទាំង វិហារ បុរាណ ទីទួលបុរាណផ្សេងៗទៀត។

និយាយជារួម ប្រធានបទបុណ្យ សមុទ្រឆ្នាំនេះ ចង់រំលេចឱ្យឃើញពីការយក ចិត្ត ទុកដាក់ក្នុងការអភិរក្សថែរក្សាធនធាន ធម្មជាតិជីវៈចម្រុះ បេតិកភណ្ឌ នៅ តំបន់ ឆ្នេរ និងការអភិវឌ្ឍប្រកបដោយស្មារតីទទួលខុសត្រូវ ដើម្បីចីរភាព នៃ សក្តា នុពលទសចរណ៍តំបន់ឆ្នេរ ទុកជាកេរដំណែលដល់កូនចៅជំនាន់ ក្រោយ ទៀត។

ដើម្បីញ៉ាំងឱ្យពិធីបុណ្យសមុទ្រលើកទី១១ នេះ ប្រព្រឹត្តទៅដោយសេចក្តី សោម នស្ស រីករាយ និងមានភាពអធិកអធម គណៈកម្មការអន្តរក្រសួង គ្រោង រៀបចំសកម្មភាពនិងព្រឹត្តិការណ៍សំខាន់ៗមួយចំនួនដូចជា៖

-ការផ្សាយផ្ទាល់នូវការសម្តែងទស្សនីយភាពសិល្បៈ ការប្រគំតន្ត្រីដោយ មានការចូលរួមពីក្រុមសិល្បករ សិល្បការិនីជាតិនិងអន្តរជាតិ តារាចម្រៀង ល្បីៗប្រចាំកម្ពុជា ព្រមទាំងការអុជកាំជ្រួចអបអរសាទរផងដែរ។

-មហោស្រពម្ហូបអាហារ និងភេសជ្ជៈ ព្រមទាំងការបង្ហាញ ផលិតផល និង គម្រោងអភិវឌ្ឍន៍ទេសចរណ៍ របស់ខេត្តតំបន់ឆ្នេរ ការតាំងពិព័រណ៍ សមិទ្ធ ផល របស់ក្រសួង ស្ថាប័ន ផលិតផលទេសចរណ៍ សេវាកម្មទេសចរណ៍ ភូមិ ម្ហូបអាហារតំបន់ ផលិតផលក្នុងស្រុកនិងផលិតផលទូទៅ។

-សកម្មភាពកីឡាលើទឹក កីឡាលើឆ្នេរខ្សាច់ ដោយមានការចូលរួមពីក្រុម កីឡាករ កីឡាការិនីជាតិនិងអន្តរជាតិ ព្រមទាំងមានសកម្មភាព កម្សាន្ត ជា ច្រើនទៀត។

តាមរយៈព្រឹត្តិការណ៍បុណ្យសមុទ្រនេះ ត្រូវបានរំពឹងថា នឹងរួមចំណែកយ៉ាង ច្រើន ដល់ វិស័យទេសចរណ៍កម្ពុជា៖

ទី១) ផលប្រយោជន៍ក្នុងការផ្សព្វផ្សាយ៖ ការផ្សព្វផ្សាយពិតជាមានភាព ចាំ បាច់ និងសំខាន់ខ្លាំងណាស់ បើយើងមានរបស់ល្អផលិតផលល្អ តែយើង មិន បាន ផ្សាយ ពិតណាស់មិនមានការដឹងជ្រួត ជ្រាបទូលំទូលាយ ទេ។ ជាក់ ស្តែងព្រឹត្តិការណ៍បុណ្យសមុទ្រនេះ គឺជាផលិតផលទេសចរណ៍ដ៏ទាក់ ទាញ មួយ ក្នុងចំណោមផលិតផលទេសចរណ៍សំខាន់ៗផ្សេងទៀត ដែលកម្ពុជា របស់យើងមានសក្តានុពល។ សាធារណជនព្រមទាំង ទេសចរទាំងអស់ ដែល បានឃើញ និងបានចូលរួមដោយផ្ទាល់ ពិតជាមានភាពសប្បាយ រីក រាយ និងជួយផ្សព្វផ្សាយអំពីសក្តានុពលឆ្នេរសមុទ្រ និងតំបន់អេកូ ទេស ចរណ៍ កម្ពុជាកាន់តែទូលំទូលាយថែមទៀត។

ទី២) ជួយជំរុញ និងយកចិត្តទុកដាក់ពីគ្រ ប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុ ង ការ អភិរក្សនិងអភិវឌ្ឍតំបន់ឆ្នេរ ប្រកបដោយចីរភាពស្របតាមគោលនយោ បាយ របស់រាជរដ្ឋាភិបាលជារួម និងដោយឡែកការអភិវឌ្ឍផ្ទាល់នៅមូល ដ្ឋាន ទាំងហេដ្ឋារចនាសម្ព័ន្ធទូទៅ និងហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់វិស័យ ទេសចរណ៍។

ទី៣) ពង្រឹង និងការលើកកម្ពស់គុណភាពសេវាកម្មនានា ក្នុងឧស្សាហ កម្ម ទេសចរណ៍ សំដៅពង្រឹង និងអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា។

ទី៤) ផលប្រយោជន៍សេដ្ឋកិច្ច៖ ការរៀបចំឱ្យមានព្រឹត្តិការណ៍ គឺជាការចូល រួម ចំណែកទ្រទ្រង់សេដ្ឋកិច្ច ទាំងសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចមូលដ្ឋាន។ មាន ព្រឹត្តិការណ៍ មានទេសចរ មានប្រជាពលរដ្ឋកុះករ ចូលរួមអបអរ ធ្វើឱ្យ ចរន្ត សេដ្ឋកិច្ចដើរ យើងទទួលបាននូវផលចំណេញទាំងអស់គ្នា ជាពិសេស គឺប្រាក់ ចំណូលនៅមូលដ្ឋានផ្ទាល់ ទាំងអ្នកប្រកបរបររកទទួលទាន ដោយ ផ្ទាល់ ក្នុងវិស័យទេសចរណ៍ និងបងប្អូនប្រកបរបរប្រយោលផ្សេងៗទៀត ដែលអាចរួមចំណែកប្រាក់ចំណូលលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជន៕

អត្ថបទដែលជាប់ទាក់ទង