ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអរគុណក្រសួងទេសចរណ៍ គណៈកម្មាធិការបុណ្យសមុទ្រ និងរដ្ឋបាលខេត្តកំពត ដែលបានរៀបចំកម្មវិធីបុណ្យសមុទ្រប្រកបដោយជោគជ័យ

63

ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានវាយតម្លៃខ្ពស់ ថ្លែងអំណរគុណដល់ក្រសួងទេសចរណ៍ គណៈកម្មាធិការបុណ្យសមុទ្រ និងរដ្ឋបាលខេត្តកំពត ដែលបានរៀបចំកម្មវិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣ នៅក្នុងខេត្តកំពត ប្រកបដោយជោគជ័យ និងរលូនតាមការគ្រោងទុក និងបានបង្ហាញពីស្មារតីរួមគ្នា «ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍»។

ថ្លែងនៅក្នុងពិធីបើកបុណ្យសមុទ្រលើកទី១១ ជុំទី៣ នាល្ងាចថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា« ខ្ញុំសូមចូលរួមអបអរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងទេសចរណ៍ គណៈកម្មាធិការបុណ្យសមុទ្រ ក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តកំពត ដែលបានចូលរួមសហការរៀបចំបុណ្យសមុទ្រនេះឡើងបានយ៉ាងល្អ»។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអរគុណចំពោះការចូលរួមពីបណ្តាមិត្តអន្តរជាតិ បណ្តាស្ថានទូតតាមប្រទេសនានា ដែលមានស្តង់តាំងបង្ហាញ រួមទាំងមានក្រុមរបាំបានចូលរួមផងដែរ ដែលនេះបានបង្ហាញពីស្មារតីរួមគ្នា «ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍»។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ទេសចរណ៍គឺធ្វើឡើងពីការតភ្ជាប់រវាងប្រជាជន និងប្រជាជន ដែលជាផ្នែកមួយយ៉ាងសំខាន់នៃការតភ្ជាប់រវាងប្រជាជន និងប្រជាជនក្នុងខេត្តផ្សេងៗគ្នា និងការតភ្ជាប់ ជាមួយប្រជាជននៃប្រទេសផ្សេងៗគ្នា ហើយវប្បធម៍ សិល្បៈ និងទេសចរណ៍នេះគឺជាកិច្ចការសំខាន់ណាស់ ដែលកម្ពុជាបានយកចិត្តទុកដាក់នៅក្នុងការតភ្ជាប់ និងការជំរុញ ដូចនេះការរៀបចំបុណ្យសមុទ្រនេះ មានការចូលរួមទាំងភ្ញៀវជាតិ និងអន្តរជាតិគឺជាកិច្ចការសំខាន់ណាស់។

សូមបញ្ជាក់ដែរថា ពិធីបុណ្យសមុទ្រត្រូវ បានរៀបចំជាលើកដំបូងនៅក្នុងឆ្នាំ២០១១ ក្នុងខេត្ត ព្រះ សីហនុ ដើម្បី អបអរសាទរឆ្នេរ សមុទ្រ កម្ពុជា បានចូលជាសមាជិកក្លឹប ឆ្នេរសមុទ្រ ដែលស្អាត បំផុតលើ សកល លោក។ ពិធីបុណ្យសមុទ្រ ត្រូវបាន រៀបចំឡើងដោយឈរលើគោលការណ៍នៃការ ឆ្លាស់ វេនគ្នានៅ ខេត្ត តំបន់ឆ្នេរ ទាំង៤ (ព្រះសីហនុ កោះកុង កំពត កែប) គោលបំណង នៃ ពិធី បុណ្យ សមុទ្រ គឺដើម្បីរួមគ្នាអភិរក្សការពារធនធាន ធម្មជាតិសមុទ្រ និងថែរក្សា បរិ ស្ថាន ឆ្នេរឱ្យបានស្អាត ដើម្បីបម្រើដល់ការអភិវឌ្ឍន៍ ទេសចរណ៍ ប្រកបដោយ ចីរភាព និងកា រ ទទួល ខុសត្រូវ ព្រមទាំងលើក តម្កើងការផ្សព្វផ្សាយគោល ដៅ ទេសចរណ៍តំបន់ឆ្នេរកម្ពុជា ឱ្យកាន់តែទូលំទូលាយ ទាក់ទាញទេសច រ ជាតិ និងអន្តរជាតិមកទស្សនាកាន់ តែច្រើន។

បុណ្យសមុទ្រលើកទី១១ ឆ្នាំ២០២៤ នៅខេត្តកំពត ធ្វើឡើងក្រោមប្រធាន បទ «អបអរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ» ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូ តាមរយៈព្រឹត្តិការណ៍បុណ្យសមុទ្រនេះ ត្រូវបានរំពឹងថា នឹងរួមចំណែកយ៉ាង ច្រើន ដល់ វិស័យទេសចរណ៍កម្ពុជា៖

ទី១) ផលប្រយោជន៍ក្នុងការផ្សព្វផ្សាយ៖ ការផ្សព្វផ្សាយពិតជាមានភាព ចាំ បាច់ និងសំខាន់ខ្លាំងណាស់ បើយើងមានរបស់ល្អផលិតផលល្អ តែយើង មិន បាន ផ្សាយ ពិតណាស់មិនមានការដឹងជ្រួត ជ្រាបទូលំទូលាយ ទេ។ ជាក់ ស្តែងព្រឹត្តិការណ៍បុណ្យសមុទ្រនេះ គឺជាផលិតផលទេសចរណ៍ដ៏ទាក់ ទាញ មួយ ក្នុងចំណោមផលិតផលទេសចរណ៍សំខាន់ៗផ្សេងទៀត ដែលកម្ពុជា របស់យើងមានសក្តានុពល។ សាធារណជនព្រមទាំង ទេសចរទាំងអស់ ដែល បានឃើញ និងបានចូលរួមដោយផ្ទាល់ ពិតជាមានភាពសប្បាយ រីក រាយ និងជួយផ្សព្វផ្សាយអំពីសក្តានុពលឆ្នេរសមុទ្រ និងតំបន់អេកូ ទេស ចរណ៍ កម្ពុជាកាន់តែទូលំទូលាយថែមទៀត។

ទី២) ជួយជំរុញ និងយកចិត្តទុកដាក់ពីគ្រ ប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុ ង ការ អភិរក្សនិងអភិវឌ្ឍតំបន់ឆ្នេរ ប្រកបដោយចីរភាពស្របតាមគោលនយោ បាយ របស់រាជរដ្ឋាភិបាលជារួម និងដោយឡែកការអភិវឌ្ឍផ្ទាល់នៅមូល ដ្ឋាន ទាំងហេដ្ឋារចនាសម្ព័ន្ធទូទៅ និងហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់វិស័យ ទេសចរណ៍។

ទី៣) ពង្រឹង និងការលើកកម្ពស់គុណភាពសេវាកម្មនានា ក្នុងឧស្សាហ កម្ម ទេសចរណ៍ សំដៅពង្រឹង និងអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា។

ទី៤) ផលប្រយោជន៍សេដ្ឋកិច្ច៖ ការរៀបចំឱ្យមានព្រឹត្តិការណ៍ គឺជាការចូល រួម ចំណែកទ្រទ្រង់សេដ្ឋកិច្ច ទាំងសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចមូលដ្ឋាន។ មាន ព្រឹត្តិការណ៍ មានទេសចរ មានប្រជាពលរដ្ឋកុះករ ចូលរួមអបអរ ធ្វើឱ្យ ចរន្ត សេដ្ឋកិច្ចដើរ យើងទទួលបាននូវផលចំណេញទាំងអស់គ្នា ជាពិសេស គឺប្រាក់ ចំណូលនៅមូលដ្ឋានផ្ទាល់ ទាំងអ្នកប្រកបរបររកទទួលទាន ដោយ ផ្ទាល់ ក្នុងវិស័យទេសចរណ៍ និងបងប្អូនប្រកបរបរប្រយោលផ្សេងៗទៀត ដែលអាចរួមចំណែកប្រាក់ចំណូលលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជន៕

អត្ថបទដែលជាប់ទាក់ទង