ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូធ្វើដំណើរនិវត្តន៍មកកម្ពុជាវិញ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចប្រកបដោយផ្លែផ្កា រយៈពេលមួយសប្តាហ៍នៅប្រទេសចំនួន៤

22

អាប៊ូដាប៊ី, អេមីរ៉ាត់អារ៉ាប់រួម៖ នៅព្រឹកថ្ងៃសៅរ៍ ទី១៤ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានដឹកនាំគណៈប្រតិភូធ្វើ ដំណើរ និវត្តន៍មកកាន់ប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីបញ្ចប់ដំណើរទស្ស នកិច្ច ប្រកបដោយផ្លែផ្ការយៈពេលមួយសប្តាហ៍ នៅប្រទេសចំនួន៤។
ដំណើរអញ្ជើញចាកចេញពីទីក្រុងអាប៊ូដាប៊ី ប្រទេសអេមីរ៉ាត់អារ៉ាប់រួម សម្តេច តេជោ និងគណៈប្រតិភូ ត្រូវបានជូនដំណើរដោយមន្ត្រីជាន់ខ្ពស់ នៃស្ថាប័ន សភារបស់ប្រទេសអេមីរ៉ាត់អារ៉ាប់រួម ក៏ដូចជាមន្ត្រីស្ថានទូតកម្ពុជាប្រចាំនៅ ប្រទេស អេមីរ៉ាត់អារ៉ាប់រួម។ សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ នឹង ត្រូវចំណាយធ្វើដំណើរជាង៦ម៉ោង ហើយគ្រោងដល់ប្រទេស កម្ពុជានៅ ល្ងាច ថ្ងៃ ទី១៤ ខែធ្នូ ឆ្នាំ២០២៤នេះ។
សូមបញ្ជាក់ថា ក្នុងសប្តាហ៍នេះសម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈ ប្រតិ ភូ អញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសជាមិត្តចំនួន៤ ដែលសុទ្ធតែជា ប្រទេសកាន់សាសនាឥស្លាម។ ប្រទេសទាំង៤នោះ រួមមាន៖ ប្រទេសអារ៉ា ប៊ីសា អូឌីត, ប្រទេសកាតា, ប្រទេសតួកគីយេ និងប្រទេសអេមីរ៉ាត់អារ៉ាប រួម។
សម្តេចតេជោ និងគណៈប្រតិភូ បានធ្វើដំណើរចាកចេញពីកម្ពុជា កាលពី ព្រឹក ថ្ងៃទី៨ ខែធ្នូ។ ប្រទេសដំបូងគេ ដែលសម្តេចបានបំពេញទស្សនកិច្ច គឺប្រទេសអារ៉ាប៊ីសាអូឌីត បន្ទាប់មកប្រទេសកាតា ប្រទេសតួកគីយេ និង ប្រទេស ចុងក្រោយនៃដំណើរទស្សនកិច្ចនេះ គឺប្រទេសអេមីរ៉ាត់អារ៉ាប់រួម។
ទស្សនកិច្ចផ្លូវការរបស់ សម្តេចតេជោប្រធានព្រឹទ្ធសភា នៅបណ្តាប្រទេស ជា មិត្តខាងលើ ជាការបង្ហាញយ៉ាងច្បាស់ពីសារៈសំខាន់ និងតួនាទីកាន់តែ សកម្ម នៃ «ការទូតសភា» ដែលជាអាទិភាពមួយនៃ អាទិភាពទាំងពីររបស់ ព្រឹទ្ធ សភានីតិកាលទី៥ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់ សម្តេចតេជោ ប្រធានព្រឹទ្ធសភា ក្នុងការរួមចំណែកដល់ការពង្រឹង និងពង្រីកចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងស្ថាប័ននីតិប្បញ្ញត្តិរបស់កម្ពុជា ជាមួយស្ថាប័ននីតិប្បញ្ញត្តិនៃបណ្តាប្រទេសជាមិត្ត ដើម្បីជាគុណប្រយោជន៍ដល់ប្រជាជន ការអភិវឌ្ឍប្រទេសជាតិរីកចម្រើន និងដើម្បីសន្តិភាព ស្ថិរភាព និងសន្តិសុខ ក្នុងតំបន់ និងពិភពលោក។
ដំណើរទស្សនកិច្ច ក៏បង្ហាញពីការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា ជាមួយបណ្តាប្រទេសកាន់សាសនាឥស្លាម ដែលកម្ពុជាមានលទ្ធភាពប្រើប្រាស់សក្តានុពលរបស់ខ្លួន ដើម្បីជំរុញបន្ថែមនូវការវិនិយោគ និងធ្វើពាណិជជ្ជកម្ម ដែលជាការធ្វើពិពិធកម្មទីផ្សារអន្តរជាតិរបស់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង