ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ ឱ្យ ដំណើរការ ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ

10

ភ្នំពេញ៖នៅព្រឹកថ្ងៃចន្ទ ១រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យដំណើរការថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ គឺជាកម្មវិធីគោលនយោបាយអាទិភាពទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ដែលសម្តេចមហាបវរធិបតីបានប្រកាសដាក់ឱ្យអនុវត្តកាល ពីចុងឆ្នាំ២០២៣។ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព បានកំណត់យក អាទិ ភាព គន្លឹះ ៥គឺ៖ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាពិសេសគឺ បច្ចេក វិទ្យា ឌីជីថល» សម្រាប់ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី៤ និងបរិវត្ត កម្ម ឌីជីថលនៃសេដ្ឋកិច្ច និងសង្គមកម្ពុជា ក៏ដូចជា ឆ្លើយតបទៅនឹងតម្រូវ ការ ក្នុងការលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច ដែលជាគ្រឹះ និងជាមធ្យោ បាយ ដ៏សំខាន់ នៃការសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
ក្នុងស្មារតីនេះ កម្ពុជាត្រូវបង្កើនការយកចិត្តទុកដាក់ទ្វេដងលើការអភិវឌ្ឍ សេដ្ឋ កិច្ច ក្រៅប្រព័ន្ធ ដើម្បីពង្រឹងសមត្ថភាព ភាពធន់ និងការប្រកួតប្រជែង លើទីផ្សារ ជាពិ សេស លើមុខរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធផង ដែលជាឱកាស ឈានឆ្ពោះទៅ សម្រេចបាននូវចក្ខុវិស័យប្រែក្លាយកម្ពុជា ឱ្យទៅជាប្រទេស ដែល មាន ចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែល មាន ចំណូល ខ្ពស់នៅឆ្នាំ២០៥០។
ការជំរុញលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាកិច្ចការអាទិភាព និងចាំបាច់បំផុតដើម្បីលើកកម្ពស់ការប្រកួតប្រជែង និងជំរុញពិពិធកម្ម សេដ្ឋ កិច្ចក្នុងគោលដៅកាត់បន្ថយអត្រាភាពក្រីក្រ និងវិសមភាពសង្គម។ 
ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យរីកធំធាត់ រហូតដល់មានលទ្ធភាព សមា ហរ័ណ ខ្លួនចូលទៅប្រព័ន្ធសេដ្ឋកិច្ច គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការកែ លម្អជីវភាពរបស់ប្រជាពលរដ្ឋ និងអាចចូលរួមចំណែកជាអតិបរមា ក្នុង ការ ឈានទៅសម្រេចបានការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន ភាពរឹងមាំ និងភាពធន់ទៅនឹងវិបត្តិ។
ការអនុវត្តយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣ -២០២៨ ត្រូវការជាចាំបាច់ដោយមិនអាចខ្វះបាននូវភាពម្ចាស់ការ ភាពជា អ្នក ដឹកនាំ របស់ក្រសួងស្ថាប័ននីមួយៗដែលមានចំណែកទទួល បន្ទុកតាម ផែន វិធានការគន្លឹះ ក៏ដូចជាយន្តការសម្របសម្រួលអន្តរក្រសួងស្ថាប័ន ដើម្បី ធានាប្រសិទ្ធភាពនិងភាពជោគជ័យ។
ផ្អែកតាមក្របខណ្ឌនៃយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានវិធានការគន្លឹះចំនួន៥ និងផែនការសកម្មភាពចំនួន៤៥ ក្នុងនោះ ការ រៀប ចំបង្កើតមូលដ្ឋានទិន្នន័យ និងអនុញ្ញាតឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ អាច ចុះឈ្មោះដើម្បីកំណត់អត្តសញ្ញាណជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងអាច ទទួល បានអត្ថប្រយោជន៍នានាស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល គឺ ជា កិច្ចការគន្លឹះមួយ។ បច្ចុប្បន្នកង្វះមូលដ្ឋានទិន្នន័យ គឺជាបញ្ហា ប្រឈម ដ៏ ធំសម្រាប់ការធានានូវប្រសិទ្ធភាព គណនេយ្យភាព ស័ក្តិសិទ្ធិភាព និង តម្លា ភាពនៃអន្តរាគមន៍នានាដែលក្រសួង ស្ថាប័នបាននិងកំពុង ត្រៀមរៀប ចំ ដោះ ស្រាយដោយភ្ជាប់ជាមួយកញ្ចប់អត្ថប្រយោជន៍ក្នុងកិច្ចគាំទ្រ និងការ លើក ទឹក ចិត្តសម្រាប់បងប្អូនស្ថិតក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលបានចុះឈ្មោះ។
ក្នុងន័យនេះ គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍ សេដ្ឋកិច្ចក្រៅ ប្រព័ន្ធ បានដឹកនាំកិច្ចប្រជុំពិភាក្សាជាច្រើនលើកក្នុងកម្រិតគណៈកម្មា ធិការ និងជាមួយក្រសួង ស្ថាប័នថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ សមាគម ដើម្បីពិនិត្យអំពីតួនាទីភារកិច្ចរបស់ស្ថាប័ននីមួយៗដែលមានចែងនៅក្នុងយុទ្ធសាស្ត្រជាតិនេះ ជាពិសេសដើម្បីស្វែងរកយន្តការដ៏មាន ប្រសិទ្ធ ភាព ដើម្បីដោះស្រាយបញ្ហាប្រឈមចំពោះមុខ ក៏ដូចជាសំណូមពរ និង តម្រូវ ការចាំបាច់របស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ គណៈកម្មាធិការក៏បាន បន្ត ជំរុញការរៀបចំផែនការសកម្មភាពលម្អិតរបស់ក្រសួងស្ថាប័ន ដើម្បីធានា ប្រសិទ្ធ ភាពនៃការអនុវត្តយុទ្ធសាស្ត្រជាតិឱ្យបានទាន់ពេលវេលា និង ចំគោល ដៅ។ ជាសត្យានុម័ត ក្រសួងស្ថាប័នទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ សមាគម ត្រូវមានទិន្នន័យច្បាស់លាស់ តាមប្រភេទ កម្រិត និង តាមភូមិសាស្រ្តជាចាំបាច់ ដើម្បីមានលទ្ធភាពក្នុងការរៀបចំផែនការ សកម្ម ភាព ក៏ដូចជាកិច្ចអន្តរាគមន៍នានាក្នុងការគាំទ្រដល់ អ្នកសេដ្ឋកិច្ច ក្រៅ ប្រព័ន្ធតាមវិស័យនីមួយៗ៕

អត្ថបទដែលជាប់ទាក់ទង