ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកងី មានហេង៖មានច្បាប់ក្នុងដៃហើយ មានការណែនាំពីថ្នាក់ដឹកនាំក្រសួងហើយ មានរឿងអីត្រូវខ្លាចបិទទីតាំងអាជីវកម្មសុខាភិបាល  ខុសច្បាប់

15


ភ្នំពេញ៖លោកងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានគូសបញ្ជាក់ថា៖បានអំពាវនាវដល់មន្ត្រីស្រុកប្រតិបត្តិ អាជ្ញាធរសង្កាត់ ខណ្ឌព្រមទាំង  បុគ្គលិកសុខាភិបាលគ្រប់ជាន់ថ្នាក់,អាជ្ញាធរដែនដីខណ្ឌ,សង្កាត់ទាំង១០៥មិនត្រូវខ្លាចរឿងបិទទីតាំងអាជីវកម្មសុខាភិបាលណាដែលខុសច្បាប់ ព្រោះយើងមានច្បាប់ក្នុងដៃ និងមានការណែនាំពីថ្នាក់ដឹកនាំរួចហើយ។
ក្នុងពិធីផ្សព្វផ្សាយការពង្រឹងនិយត័កម្មសុខាភិបាលនារសៀលថ្ងៃទី១៨ធ្នូ ឆ្នាំ២០២៤នេះ លោកងី មានហេង បានឲ្យដឹងថា ស្ថិតិសេវាសុខាភិបាលឯកជន ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ក្នុងរាជធានីភ្នំពេញខ្នាតតូចមាន មានចំនួនសរុប៣.៨៤៧ ទីតាំង,ស្ថិតិឧិសថស្ថានឯកជនក្នុងខែវិច្ឆិកា មានចំនួន១៨០៣កន្លែង,អាគារលក់ ឧិសថបូរាណមាន៩២ទីតាំង។លោកប្រធានមន្ទីរសុខាភិបាលបានអំពាវនាវដល់ អាជ្ញាធរដែនដី បុគ្គលិកសុខាភិបាលគ្រប់ជាន់ថ្នាក់ត្រូវចាត់ការភ្លាមនៅពេលដឹងថា៖មូលដ្ឋាននោះបើកអាជីវកម្មលើវិស័យសុខាភិបាលដោយគ្មានច្បាប់អនុញ្ញាតិ ឬខុសច្បាប់។លោកបានអំពាវនាវដល់អាជ្ញាធរដែនដី បុគ្គលិកសុខាភិបាលត្រូវស្គាល់ទីតាំងអាជីវកម្មណាដែលខុសច្បាប់ ទីតាំងណាដែលស្របច្បាប់ដោយអនុវត្តតាមការណែនាំរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏ដូចប្រសាសន៏ណែនាំរបស់ឯកឧត្តមអភិបាលរាជធានីភ្នំពេញប្រាប់ឧ្យិប្រធានមណ្ឌលសុខភាព សហការជាមួយអាជ្ញាធរដែនដី(ត្រូវចុះមើលផ្កា) មានន័យថាត្រូវដឹងពីទីតាំងអាជីវកម្ម ផ្តល់សេវាសុខាភិបាលឯកជនទាំងអស់ក្នុងមូលដ្ឋានរបស់ខ្លួនទទួលខុសត្រូវ។ ឯកឧត្តមអ៊ឹមរ៉ន ហាស្សាន់ អភិបាលរងតំណាងឯកឧត្តមឃួង ស្រេង អភិបាលនៃ គណៈអភិបាលរាជធានីភ្នំពេញដែលបានអញ្ជើញជាអធិបតីនាពេលនោះ បានមានប្រសាសន៏ថា៖ អ្នកគ្មានវិជ្ជាជីវៈសុខាភិបាល មិនអាចផ្តល់សេវាសុខាភិបាលបានទេ បើប្រព្រឹត្តនោះជាអំពើខុសច្បាប់។
ឯកឧត្តមបន្តថា៖កន្លងមកយើងបានទប់ស្កាត់សេវាសុខាភិបាលឯកជនខុសច្បាប់ជាហូរហែ ដូចជាបន្ទប់ពិគ្រោះព្យាបាលជំងឺខុសច្បាប់ មជ្ឈមណ្ឌលកែសម្ផស្សខុសច្បាប់ជាដើម។ឯកឧត្តមអភិ បាលរងរាជធានីភ្នំពេញបានក្រើនរំលឹកដល់អស់លោក លោកស្រីអភិបាលរងខណ្ឌទាំង១៤សង្កាត់ទាំង១០៥និងថ្នាក់ដឹកនាំមន្ទីរសុខាភិបាលព្រមទាំងបុគ្គលិក សុខាភិបាលគ្រប់ជាន់ថ្នាក់ត្រូវត្រួតពិនិត្យឡើងវិញនូវមូលដ្ឋានសុខាភិបាលឯកជនទាំងអស់ដែលបានចែងក្នុងការណែនាំនិងផ្សព្វផ្សាយស្តីពីការពង្រឹងនិយ័ត    កម្មសុខាភិបាលឯកជននៅរាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង