ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដម អភិបាលរងឯក ឃុនដឿន ៖បើទោះបីប្រជាពលរដ្ឋមិនចេះអក្ស ក៏អាចទៅរៀន ប្រឡងយកប័ណ្ណបើកបរបានដែរ មិនមែនជាបញ្ហាទេ

9

ភ្នំពេញ៖ខណ្ឌចំការមនគឺជាខណ្ឌទី១៤ ហើយក៏ជាខណ្ឌចុងក្រោយបង្អស់ ដែលត្រូវបានរៀបចំវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ក្នុងរយៈពេល១ឆ្នាំម្តង ដើម្បីបញ្ជាក់ឲ្យប្រជាពលរដ្ឋបានដឹងពីសមិទ្ធិផលនានាដែលរដ្ឋបាលរាជធានីភ្នំពេញសម្រេចបាន និងបញ្ហាប្រឈម និងស្តាប់ពីសំណើរនិងសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីយកមកដោះស្រាយជូនពួកគាត់។
ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ ឆ្នាំ២០២៤
ជាលើកទី១៤និងជាលើកចុងក្រោយបង្អស់នេះ បានធ្វើឡើងនាព្រឹកថ្ងៃទី១៩ធ្នូនេះ នៅ មជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ក្រោមអធិបតីឯកឧត្ដមជួប ខុន សមាជិកក្រុមប្រឹក្សា តំណាងឯកឧត្ដមម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិងឯកឧត្ដមឯក ឃុនដឿន អភិបាលរងតំណាងឯកឧត្តមឃួង ស្រេង អភិបាលនៃ គណៈអភិបាលរាជធានីភ្នំពេញ។
ក្នុងវេទិកានេះប្រជាពលរដ្ឋរស់នៅភូមិ១៤ សង្កាត់ទន្លេបាសាក់ បានលើកឡើងពីកង្វល់របស់គាត់ថា «គាត់មិនចេះអក្សតើអាចទៅរៀននិងធ្វើប័ណបើកបរបានឬទេ? ព្រោះគាត់ជាអ្នករត់កង់បីចង់បានប័ណបើកបរ»។
ពាក់ព័ន្ធនឹងសំណួរនេះឯកឧត្ដម ឯក ឃុនដឿន បានបញ្ជាក់ថា បើទោះបីមិនចេះអក្ស បងប្អូនក៏អាចទៅរៀន ប្រឡងយកប័ណ្ណបើកបរបានដែរ មិនមែនជាបញ្ហាទេ ដោយផ្អែកតាមច្បាប់ រាជដ្ឋាភិបាល និងក្រសួងសាធារណៈការនិងដឹកជញ្ជូន ក៏ដូចជាឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ យើងបានចងក្រងជាមួយវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូចជាបងប្អូនរត់ម៉ូតូកង់បីនិងជាមួយក្រុមផ្សេងទៀត ដោយឯកឧត្ដមអភិបាលតែងបានណែនាំអោយមន្ទីរសាធារណៈការនិងដឹកជញ្ជូនរាជធានីជួយបណ្តុះបណ្តាលនិងធ្វើប័ណ្ណបើកបរជូនបងប្អូន ដើម្បីអោយបងប្អូនចេះច្បាប់ចរាចរណ៍។
ឯកឧត្ដមឯក ឃុនដឿន បានបញ្ជាក់បន្ថែមថា៖ សម័យបច្ចេកវិទ្យាទាន់សម័យនេះ មិនចេះអក្ស បងប្អូនក៏អាចទៅរៀន និងប្រឡងយកប័ណ្ណបើកបរបាន គឺយើងមានការប្រើប្រាស់អែប (APP)ជាសំលេងជំនួសអក្ស ប្រឡងចូល ជាមួយនិងការប្រឡងដៃចង្កូត បើយើងចេះស្ទាត់គឺប្រឡងបានប័ណ្ណបើកបរហើយ។
ឯកឧត្ដមឯក ឃុនដឿន អភិបាលរងរាជធានីបានលើកឡើងទៀតថា៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនេះ មានសំណួរ ផ្ទាល់មាត់របស់ប្រជាពលរដ្ឋតែម្នាក់គត់ ជាមួយនិងសំណូមពរជាលាយលក្ខណ៍អក្សរចំនួន៧ច្បាប់ ដើម្បីឱ្យរដ្ឋបាលរាជធានីភ្នំពេញយក ទៅធ្វើការពិចារណា កែលម្អ ក្នុងការអនុវត្តសកម្មភាពរបស់ខ្លួន ក្នុងការលើកកម្ពស់គុណភាពនៃជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ជាពិសេស ប្រជាពលរដ្ឋក្រីក្រក្នុងមូលដ្ឋានសង្កាត់ ខណ្ឌរបស់ខ្លួនឱ្យកាន់តែមាន ភាពល្អប្រសើរ។
ក្នុងឱកសនោះដែរឯកឧត្ដមជួប ខុន បានមានប្រសាសន៍ថា៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនៅខណ្ឌចំការនាថ្ងៃនេះ គឺជាខណ្ឌចុងក្រោយគេ ក្នុងចំណោមខណ្ឌទាំង១៤ ដែលនឹងផ្តល់ជូនដល់ប្រជាពលរដ្ឋ ក្នុងការចូលរួមដំណើរការអភិបាលកិច្ចល្អ និងជាឧបករណ៍មួយសម្រាប់លើកកម្ពស់ គណនេយ្យភាព តម្លាភាព ក្នុងដំណើ ដំណើរការពិនិត្យមើល លើការផ្តល់សេវាសាធារណៈរបស់រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ រដ្ឋបាលសង្កាត់ ក្នុងគោលបំណង ដើម្បីធានាថា៖ រាល់បញ្ហាអាទិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ត្រូវបានពិនិត្យ ដោះស្រាយ និងឆ្លើយតប។
គ្រប់អ្នកពាក់ព័ន្ធទាំងអស់ក្នុងមូលដ្ឋាន ត្រូវបានរួមបញ្ចូលបរិយាប័ននៅក្នុងដំណើរការនៃការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញគឺជាការផ្តល់ឱកាស ជូនប្រជាពលរដ្ឋបានប្រាស្រ័យទាក់ទងគ្នាទៅវិញទៅរវាងរដ្ឋបាលារាជធានីភ្នំពេញ ជាមួយរដ្ឋបាលខណ្ឌ រដ្ឋបាល- សង្កាត់ ប្រជាពលរដ្ឋ តំណាងសង្គមស៊ីវិល និងវិស័យឯកជន ក្រុមប្រឹក្សាប្រភេទផ្សេងៗគ្នា ដើម្បីផ្លាស់ប្តូរនូវ បទពិសោធន៍ និងផ្តល់ប្រឹក្សាអំពីអាទិភាពនៃការអភិវឌ្ឍន៍រាជធានីភ្នំពេញ ប្រកបដោយ ចីរភាព តម្លាភាព ប្រសិទ្ធភាព និងបរិយាបន្ន៕

អត្ថបទដែលជាប់ទាក់ទង