ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបើកការ ប្រកួតកីឡាវាយកូនគោល «ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន» លើកទី៨
ភ្នំពេញ៖នៅព្រឹកថ្ងៃសៅរ៍ ១៣រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អញ្ជើញជាអធិបតីបើកការប្រកួតកីឡាវាយកូនគោល «ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន» លើកទី៨ ដែលនឹង ធ្វើ ឡើង នៅ ទីលាន វាយកូនគោល ឈុន អូន ហ្គហ្វ រីសត។
ការប្រកួតកីឡាវាយកូនគោលដណ្តើម «ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន» ត្រូវបានធ្វើឡើង ដើម្បីអបអរសាទរការបិទបញ្ចប់ ភ្លើងសង្គ្រាម នៅ កម្ពុជា ក្រោមនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ដែលឆ្នាំ២០២៤នេះ មានរយៈពេល ២៦ឆ្នាំ ហើយ។ សម្រាប់ការប្រកួតឆ្នាំនេះ ក៏ដើម្បីអបអរសាទរ «ទិវាសន្តិភាព នៅ កម្ពុជា» ថ្ងៃទី២៩ ខែធ្នូ ខាងមុខនេះ ដែលរាជរដ្ឋាភិបាលបានកំណត់ជាថ្ងៃ បុណ្យ ជាតិផ្លូវការ ដើម្បីជាការឆ្លើយតបទៅនឹងបំណងប្រាថ្នា ដ៏ពិសិដ្ឋរបស់ ប្រជាជនកម្ពុជា ក្នុងការលើកកម្ពស់គុណតម្លៃនៃសន្តិភាព ការរក្សាវប្បធម៌ សន្តិភាព ការស្រឡាញ់សន្តិភាព និងការស្អប់ខ្ពើមសង្គ្រាម ព្រមទាំងជាការ រំលឹក ដល់ការសម្រេចបាននូវការបញ្ចប់សង្គ្រាមទាំងស្រុង និងការកសាង បាន នូវសន្តិភាពនិងឯកភាពជាតិពេញលេញ ដោយនយោបាយ ឈ្នះ ឈ្នះ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។
កម្ពុជា ជាប្រទេសដែលធ្លាប់ញាំញីដោយភ្លើងសង្គ្រាមប្រមាណ៣ទសវត្សរ៍ កុំថា ឡើយការលេងកីឡាវាយកូនហ្គោល ដែលជាប្រភេទកីឡារបស់ អភិជន នោះ សូម្បីតែការប្រកួតកីឡាទូទៅក៏មិនអាចធ្វើបាននោះដែរ។ ២៦ឆ្នាំដែល កម្ពុជា បានបិទបញ្ចប់ភ្លើងសង្គ្រាមទាំងស្រុង បានធ្វើឱ្យកម្ពុជាមានឱកាស ពេញ លេញក្នុងការកសាង និងអភិវឌ្ឍប្រទេសលើគ្រប់វិស័យ រួមទាំងវិស័យ កីឡា ផងដែរ។ វិស័យកីឡារបស់កម្ពុជា មិនត្រឹមមានការអភិវឌ្ឍសមត្ថភាព កីឡាករ ឬអត្តពលិកប៉ុណ្ណោះទេ តែបច្ចុប្បន្នកម្ពុជា ក៏មានសមត្ថភាពអភិវឌ្ឍ ហេដ្ឋា រចនាសម្ព័ន្ធបម្រើដល់ការប្រកួតកីឡា ហើយក៏មានសមត្ថភាពទៅរៀប ចំ ព្រឹត្តិការណ៍ប្រកួតកីឡានានានៅកម្ពុជាថែមទៀតផង។
ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោលដណ្តើមពានរង្វាន់សម្តេចតេជោ មិន ត្រឹមតែអបអរដល់សុខសន្តិភាពដែលកំពុងមានប៉ុណ្ណោះទេ តែក៏ជាសារ បង្ហាញ ពីគុណតម្លៃនៃសុខសន្តិភាពផងដែរ។ សុខសន្តិភាពធ្វើឱ្យកម្ពុជា មានឱកាសកសាងសង្គមឱ្យកាន់តែរីកចម្រើន ហើយក៏មានឱកាសកូន អ្នកវិនិ យោគជាកូនខ្មែរ អាចសាងសង់ទីលានវាយកូលគោល តម្លៃរាប់ រយ លាន ដុល្លារ ដើម្បីបម្រើដល់សេចក្តីត្រូវការរបស់អ្នកចូលចិត្តលេង កូនគោល ផងដែរ។
ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោល ក៏ជាការបង្កើតបរិយាកាសរឹតចំណង មេត្រីភាព សាមគ្គីភាព រវាងអ្នកលេងកីឡាវាយកូនគោល។ កីឡាករដែល ចូលរួមប្រកួតនេះជាឥស្សរជននយោបាយជាន់ខ្ពស់ជាសមាជិកឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សមាជិកព្រឹទ្ធសភា រដ្ឋសភា សមាជិករាជរដ្ឋា ភិបាល ព្រមទាំងថ្នាក់ដឹកនាំមកពីតាមបណ្តា ក្រសួង ស្ថាប័ននានារបស់រដ្ឋ អភិបាលខេត្ត និងកីឡាករវាយកូនគោលជម្រើសជាតិមួយចំនួនទៀត៕