ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដមហ៊ុន ម៉ានី៖ព្រឹត្តិការណ៍ «សាទរកម្ពុជា» បានប្រព្រឹត្តទៅក្នុងបរិយាកាសសប្បាយរីករាយ ដោយបានបន្សល់ទុកនូវស្នាមញញឹម និងការជួបជុំសាទរជាមហាគ្រួសារខ្មែរ

52

ភ្នំពេញ៖ឯកឧត្ដមហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី ជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនិងជាប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា​«ស ស យ ក »ថ្លែងថា៖ព្រឹត្តិការណ៍ «សាទរកម្ពុជា» បានប្រព្រឹត្តទៅក្នុងបរិយាកាសសប្បាយរីករាយ ដោយបានបន្សល់ទុកនូវស្នាមញញឹម និងការជួបជុំសាទរជាមហាគ្រួសារខ្មែរ។ ជាការសោកស្តាយ នៅចុងបញ្ចប់នៃកម្មវិធី មានកើតឧបទ្ទវហេតុអគ្គិភ័យមួយជាយថាហេតុ ប៉ុន្តែត្រូវបានគ្រប់គ្រងភ្លាមៗដោយអាជ្ញាធរមានសមត្ថកិច្ចដែលឈរជើងនៅទីតាំង និងដែលពុំបណ្តាលឱ្យមានគ្រោះថ្នាក់ណាមួយដល់អ្នកចូលរួមនោះទេ។ ដោយក្រុមការងារកំពុងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចដើម្បីស្រាវជ្រាវរកមូលហេតុពិតប្រាកដនៃការកើតមានហេតុការណ៍នេះ។
កម្រងរូបភាពដ៏ស្រស់ស្អាត​របស់មហាគ្រួសារខ្មែរ​ ចូលរួមសប្បាយរីករាយ​ ទស្សនាផ្ទាំងទស្សនីយភាព​ វប្បធម៌​ សិល្បៈ​ចម្រុះនៃកម្មវិធី​ “សាទរកម្ពុជា”​ យប់ថ្ងៃទី៣១​ ខែធ្នូ​ ឆ្នាំ២០២៤
គួរបញ្ជាក់ថា៖នេះជាកម្រងរូបភាពដ៏ស្រស់ស្អាតនៃការរៀបចំតុបតែងលម្អ​ ភ្លេីងបំភ្លឺ​ រួមជាមួយនឹងស្នាមញញឹមមហាគ្រួសារខ្មែរ​ ក៏ដូចជាភ្ញៀវទេសចរណ៍បានទៅកំសាន្តមុនមួយថ្ងៃ​ នៃកម្មវិធី​ “សាទរកម្ពុជា”​ ដែលនឹងមកដល់ចាប់ពីរសៀលថ្ងៃ៣១​ ខែធ្នូ​ ឆ្នាំ២០២៤​ តទៅ​ រហូតដល់ឆ្លងឆ្នាំថ្មី​ ឆ្នាំ២០២៥។
ព្រឹត្តិការណ៍​ “សាទរកម្ពុជា​“​ រៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា​ សហការជាមួយសាលារដ្ឋបាលរាជធានីភ្នំពេញ​ និងកងកម្លាំងចម្រុះ​ ដេីម្បីផ្តល់នូវការសប្បាយរីករាយ​ សាកល្បងនៅល្បែងកំសាន្តខ្មែរជាច្រេីនប្រភេទ​ ស្វែងយល់ពីវប្បធម៌បូរាណ​ និងសម័យ​ ពិសេសក្បួនដង្ហែរដ៏ធំផងដែរ។
ព្រឹត្តិការណ៍ «សាទរកម្ពុជា» ចាប់ផ្ដើមប្រព្រឹត្តទៅនៅរសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤នេះ រហូតដល់យប់រំលងអធ្រាត្រឈានចូលថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ នាសួនច្បារមុខព្រះមរបរាជវាំង និងបណ្ដោយតីរវិថីព្រះស៉ីសុវត្ថិ។
ជាមួយគ្នានេះ ក្រុមការងាររៀបចំ ក៏បានបង្ហាញនូវទីតាំងចំណតយានយន្ដ និងទីតាំងបន្ទប់សាធារណៈសម្រាប់ប្រជាពលរដ្ឋងាយស្រួលក្នុងការស្វែងរកផងដែរ។
ព្រឹត្តិការណ៍ «សាទរកម្ពុជា» ដែលជាក្បួនដង្ហែដ៏ធំពុំធ្លាប់មាន ល្បែងកម្សាន្តសប្បាយៗជាច្រើនកន្លែង ការសម្តែងសិល្បៈចម្រុះពីសិល្បករល្បីៗជាច្រើន ការតុបតែងលម្អស្អាតៗ រួមជាមួយនឹងការបាញ់កាំជ្រួចរាប់ថយក្រោយឆ្លងឆ្នាំសកល២០២៤ ចូលទៅកាន់២០២៥ នឹងចូលមកដល់ហើយ។
ព្រឹត្តិការណ៍ «សាទរកម្ពុជា» មានកម្មវិធីដ៏គួឲ្យរំភើបជាច្រើនដូចជា ក្បួនដង្ហែដែលមានអ្នកចូលរួមប្រមាណ ៣០០០នាក់។ សូមកុំភ្លេចចូលរួមទាំងអស់គ្នា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ នៅសួនច្បារមុខព្រះបរមរាជវាំង ចាប់ពីវេលាម៉ោង៣៖០០រសៀល រហូតដល់ម៉ោង ១៖០០ទាបភ្លឺ៕

អត្ថបទដែលជាប់ទាក់ទង