ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខេត្កព្ររះសីហនុបង្រ្កាបក្រុមក្មេងទំនើងប្រើពូថៅ និងដែកបន្ទះវាយកាប់ទៅលើជនរងគ្រោះ

50

ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង០៣និង២៦នាទីទៀបភ្លឺ នៅចំណុចរង្វង់មូលព្រះថោង ស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីក្មេងទំនើង ១ក្រុម មានគ្នា០៩នាក់ ជិះម៉ូតូ១គ្រឿង និងបេីករថយន្ដ១គ្រឿងបានវាយ និងកាប់លើក្រុមជនរងគ្រោះចំនួន ៥នាក់ ម៉ូតូ២គ្រឿង បណ្តាលឱ្យរងរបួសមនុស្ស២នាក់(ស្រាល) និងខូចម៉ូតូ១គ្រឿង រួចក៏គេចខ្លួនចេញពីកន្លែងកើតហេតុ ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាឱ្យលោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំកម្លាំងព្រហ្មទណ្ឌ​ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ចុះដល់កន្លែងកើតហេតុភ្លាមៗ ដោយស្រាវជ្រាវ រហូតឃាត់ខ្លួនជនសង្ស័យបាន ៦នាក់ និងដកហូតវត្ថុតាងមួយចំនួន ។
ជនសង្ស័យមានឈ្មោះ ៖
១-ឈ្មោះ ហម ភៃ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងភ្លើង(កាន់ដែកបន្ទះ) ។
២-ឈ្មោះ នាយ វីថៃ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ ជាងភ្លើង(កាន់ដែកបន្ទះ) ។
៣-ឈ្មោះ នី វុទ្ធី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ ជាងភ្លើង(កាន់ដែកបន្ទះ) ។
៤-ឈ្មោះ ធុ យុទ្ធីភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ ជាងភ្លើង(កាន់ដែកបន្ទះ) ។
៥-ឈ្មោះ ហម នៃ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ ជាងភ្លើង(កាន់ពូថៅ) ។
៦-ឈ្មោះ ផា ម៉ាប់ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរ ជាងភ្លើង(អ្នកបើករថយន្ត) ។
ដោយឡែកឈ្មោះ ហុីង ភេទប្រុស អាយុប្រហែល១៩ឆ្នាំ មុខរបរជាងភ្លើង និង០២នាក់ទៀតពុំស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួន ។
ជនសង្ស័យទាំង០៩នាក់ខាងលើ ស្នាក់នៅ ភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
វត្ថុតាងចាប់យកបានរួមមាន ៖
-ពូថៅចំនួន០១ដើម
-ដែកបន្ទះចំនួន០៥បន្ទះ
-ទូរស័ព្ទចំនួន០៣គ្រឿង
-ម៉ូតូ១គ្រឿង
-រថយន្ត០១គ្រឿង ។
មូលហេតុ ៖ ផ្ដើមចេញពីគ្រោះថ្នាក់ចរាចរណ៍ ដោយក្រុមជនសង្ស័យជិះម៉ូតូបុកប៉ះគ្នាជាមួយជនរងគ្រោះនៅចំណុចជិតកាហ្វេប្រោន សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ រួចជនសង្ស័យក៍ជិះរត់គេច ហើយជនរងគ្រោះជិះម៉ូតូដេញតាមសុំសម្រួល តែជនសង្ស័យ ក៍ទូរស័ព្ទហៅបក្ខពួកខ្លួនមក ដោយប្រាប់ថាមានគេជិះម៉ូតូដេញវាយនៅចំណុចព្រះថោង ពេលនោះក្រុមបក្ខពួកជនសង្ស័យក៍នាំគ្នាជិះរថយន្តស្ទួចមកបុកជនរងគ្រោះពីក្រោយ ហើយបានធ្វើសកម្មភាពវាយកាប់ម៉ូតូ របស់ជនរងគ្រោះខ្ទិចតែម្តង ។
បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចនាំយកមកស្នងការដ្ឋាន ដើម្បីបន្តនីតិវិធីច្បាប់ ។ សមត្ថកិច្ច កំពុងបន្តស្វែងរកជនសង្ស័យដែលរត់គេចខ្លួន ៕

អត្ថបទដែលជាប់ទាក់ទង