ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កា​ណា​ដាស​ម្រេច​ផ្តល់​ជំនួយ​ ដល់​កម្ពុជា​សម្រាប់​ការពារ​ព្រំដែន ​ឡើង​វិញ​

101


​ភ្នំពេញ​​ ៖​ ប្រទេស​កា​ណា​ដាស​ម្រេច​បន្ត​ផ្តល់​វគ្គ​បណ្តុះបណ្តាល​ជំនាញ​ការពារ​ព្រំដែន​ ដល់​មន្ត្រី​កម្ពុជា​ឡើង​វិញ​ ក្រោយ​ផ្អាក​មួយ​រយៈ​និង​រំពឹង​ថា​ទំនាក់ទំនង​រវាង​កម្ពុជា​និង​ប្រទេស​កា​ណា​ដា​ កាន់តែ​រីក​ចំរើន​បន្ថែម​ទៀត​ ។

​ ថ្លែង​នៅ​ក្នុង​កិច្ច​ជំនួប​ជាមួយ​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ នា​រសៀល​ថ្ងៃ​ទៅ​២៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​នេះ នៅ​ទីស្តីការក្រសួង​ លោកស្រី​ Donica​ Pottie​ ឯកអគ្គរដ្ឋទូត​កា​ណា​ដា​ប្រចាំ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ ប្រទេស​កា​ណា​រីករាយ​ និង​ការ​ជួយ​ផ្តល់​វគ្គ​បណ្តុះបណ្តាល ​ជំនាញ​ការពារ​ព្រំដែន ​ដល់​កម្ពុជា​ឡើង​វិញ​ បន្ទាប់​ពី​មូលនិធិ​ដែល​បាន​ជួយ​លើ​វិស័យ​នេះ​ត្រូវ​បាន​ផ្អាក​មួយ​រយៈ​នោះ​។​

ទាក់ទង​និង​ការ​លើក​ឡើង​របស់​លោកស្រី​ Donica​ Pottie​ សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ក៏​បាន​សម្តែង​ការ​ស្វាគមន៍​ ចំពោះ​ប្រទេស​កា​ណា​ដា​ ដែល​បាន​សម្រេច​បន្ត​ផ្តល់​ជំនួយ​ផ្នែក​នេះ ​ឡើង​វិញ​ដល់​កម្ពុជា​ ហើយ​សម្តេច​បាន​ប្រាប់​ដល់​លោកស្រី​ Donica​ Pottie​ ថា​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា ​គ្មាន​ការ​ប្រែប្រួល​នោះ​ទេ​ កម្ពុជា​កំពុង​អនុវត្ត​អ្វី​គ្រប់យ៉ាង ​គឺ​ស្រប​តាម​រដ្ឋធម្មនុញ្ញ​ ដោយ​រៀបចំ​ការ​បោះ​ឆ្នោត​ជា​ទៀងទាត់​ផង​ដែរ​។​
​ សម្តេច​បាន​ប្រាប់​ដល់​លោកស្រី​ឯកអគ្គរដ្ឋទូត​បន្ថែម​ថា ​ពលរដ្ឋ​កម្ពុជា​ បាន​ទៅ​បោះ​ឆ្នោត​កាលពី​ខែ​ក​ក្កដា​ ឆ្នាំ​២០១៨​កន្លង​ទៅ​នេះ​ យ៉ាងច្រើន​ដែល​នេះ​បញ្ជាក់​ឲ្យ​ឃើញ​ យ៉ាង​ច្បាស់​ថា​ពលរដ្ឋ​លើសលុប​ បាន​ប្រើប្រាស់​សិទ្ធិ​របស់​ពួក​គាត់​តាម​ច្បាប់​កំណត់​និង​តាម​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រា​ដក​នោះ​។​
​ ដោយឡែក​សម្រាប់​អង្គការ​សង្គម​ស៊ី​វិល​ សម្តេច​ក្រឡាហោម​ ស​ ខេ​ង​បាន​ប្រាប់​ដល់​លោកស្រី​ Donica​ Pottie​ ថា​រាជរដ្ឋាភិបាល​កម្ពុជា​បាន​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ ​រវាង​រាជរដ្ឋាភិបាល​ជាមួយ​សមាគម​ និង​អង្គការក្រៅរដ្ឋាភិបាល​ ពិសេស​ការ​បង្កើត​ក្រុមការងារ​ពិគ្រោះ​យោបល់​ និង​ការ​មិន​តម្រូវ​ឲ្យ​ជូនដំណឹង​ មក​អាជ្ញាធរ​មុន​ពេល​ធ្វើ​សកម្មភាព​​៕

អត្ថបទដែលជាប់ទាក់ទង