ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនជាតិ​ចិន​ខុសច្បាប់​២៣៥​នាក់​ នឹងត្រូវបណ្តេញ​ចេញពីកម្ពុជា​​

148


ភ្នំពេញ​៖​ ជនបរទេស​ជាតិចិន​២៣៥​នាក់​ ដែល​ពាក់ព័ន្ធ​ក្នុង​ករណី​ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​ (VOIP)​ នឹង​ប​ណ្កេ​ញ​ចេញពី​កម្ពុជា ក្នុង​រយៈពេល​២​ស​ប្តា​ហ៍​​ទៀត​​។​ ជនបរទេស​២៣៥​នាក់​ ក្នុង​នោះ​រួម​មាន​ស្ត្រី​ចំនួន​៣៦​នាក់​ ត្រូវ​បាន​បង្ក្រាប​នៅ​ទីតាំង​៤​ផ្សេងៗ​គ្នា​កាលពី​ថ្ងៃ​ទី​២៦​ វិច្ឆិកា ​នៅ​ក្នុងស្រុក​ត្រាំកក់​ និង​ស្រុក​បាទី ​ក្រោម​កិច្ចសហការ​ រវាង​កម្លាំង​ជំនាញ​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​និង​សមត្ថកិច្ច​នគរបាល​ចិន​ ដោយ​មានការ​សម្របសម្រួល​ នីតិវិធី​ពី​ព្រះរាជអាជ្ញា​រង​ អម​សាលាដំបូង​ខេត្តតាកែវ​។​

លោក​ឧត្តមសេនីយ៍ឯក​ អ៊ុ​ក​ ហៃ​សីឡា​ ​ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី​ នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ បាន​ប្រាប់​ថា​ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ នឹង​បញ្ជូន​ជនជាតិ​ចិន​ទាំង​២៣៥​នាក់​ ទៅ​ប្រទេស​ចិន​វិញ​ ដោយ​ប៉ូលិស​ចិន​ ​យក​យន្តហោះ​មក​យក​យ៉ាងតិច​ពី​រស​ប្តា​ហ៍​ទៀត​។​ បច្ចុប្បន្ន​នេះ​ ជនជាតិ​ចិន​ទាំង​២៣៥​នាក់​នោះ​ កំពុង​ស្ថិត​នៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៅ​មុន​ការ​ប្រគល់​ទៅ​អោយ​នគរបាល​ប្រទេស​ចិន​៕

អត្ថបទដែលជាប់ទាក់ទង