ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាតករចាក់សម្លាប់មនុស្សម្នាក់ ចងកសម្លាប់ខ្លួនឯង ក្នុងបន្ទប់ឃុំឃាំងស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ក្រោយធ្វើសកម្មភាព២សប្តាហ៍

105


ភ្នំពេញ៖ ជនសង្ស័យម្នាក់ ប្រើកាំបិតចុងស្រួចចាក់ជនរងគ្រោះបណ្តាលឲ្យស្លាប់ ហើយរត់គេខ្លួន ។ ជនដៃដល់ ត្រូវបានសមត្ថកិច្ចស្វែងរក រហូតចាប់ខ្លួនបាននៅខេត្តស្ទឹងត្រែង តែជននេះ ធ្វើអត្តឃាតចងក សម្លាប់ខ្លួន នៅក្នុងបន្ទប់ឃុំឃាំងបណ្តោះអាសន្ន ក្នុងស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង កាលពីយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨។

ជនសង្ស័យដែលបានចងកសម្លាប់ខ្លួន មានឈ្មោះ ជឹង នីន អាយុ៤១ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់ ផ្លូវបេតុង ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ត្រូវបានលោកស្រី ស្រី ម៉ាកនី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាដីកាលេខ ៣២៦. ចុះថ្ងៃទី១៦ ខែវច្ឆិកា ឆ្នាំ២០១៨ បង្គាប់បញ្ជាឱ្យចូលខ្លួន។

លោកវរសេនីយ៍ត្រី ហូ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានបញ្ជាក់ថា កាលពីថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១៧៖៤៥នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានធ្វើការសហការជាមួយ កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ កម្លាំងនាយដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទែ និងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាល ខេត្តស្ទឹងត្រែង បានធ្វើការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ជឹង នីន ពាក់ពន្ធ័ឃាតកម្ម ចាក់នឹងវត្ថុចុងស្រួចបណ្តាលឱ្យស្លាប់។ ដែលករណីនេះបានកើតហេតុ កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង២១៖០០នាទី នៅចំណុចតាមផ្លូវបេតុង មុខការដ្ឋានសំណង់ ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។ ជនរងគ្រោះមានឈ្មោះ ឃុន វុទ្ធី ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរជាងបៀកថ្នាំ មុនកើតហេតុ ស្នាក់នៅការដ្ឋានសំណង់ ផ្លូវបេតុង ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ដូចគ្នា ត្រូវបានជនសង្ស័យ ចាក់នឹងកាំបិតចុងស្រួចបណ្តាលឱ្យ រងរបួសធ្ងន់ធ្ងរ ​និងបានស្លាប់ បន្ទាប់ពីបញ្ជូន ទៅសង្គ្រាះនៅមន្ទីរពេទ្យកាល់ម៉ែត។

មុនពេលកើតហេតុ ថ្ងៃទី៥ វិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង២១ ជនរងគ្រោះ និងជនសង្ស័យ ជាកម្មករសំណង់ដូចគ្នា ធ្វើការនៅការដ្ឋានសំណង់ ចំណុចកើតហេតុខាងលើ បានផឹកស្រាអស់ប្រហែល៥ ទៅ៦ដប នៅផ្ទះ សួន សារឿន ជាកម្មករសំណង់ដូចគ្នា រហូតដល់ម៉ោងប្រហែល២២ ដោយមានសភាពស្រវឹង ជនរងគ្រោះ និងជនសង្ស័យ បានមានទំនាស់ពាក្យសម្តីជាមួយគ្នានៅកន្លែងផឹកស៊ី៕

អត្ថបទដែលជាប់ទាក់ទង