បុរសម្នាក់ត្រូវឃាតករកាត់ជាពីរកំណាត់និងបិតស្កុតខ្មៅ យកទៅបោះចោលក្នុងដីឡូត៍
ភ្នំពេញ៖ សពមនុស្សម្នាក់ដែលមិនស្គាល់អត្តសញ្ញាណ ត្រូវឃាតករកាត់ជាពីរកំណាត់និងបិតស្កុតខ្មៅ នៅសល់តែគ្រោងឆ្អឹង ដោយនៅក្នុងការ៉ុងមួយ ដែលជាអំពើករណីឃាតកម្មដ៏សាហាវ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៧ព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ដែលស្ថិតនៅដីឡូតិ៍មួយ តាមបណ្តោយផ្លូវទំនប់កប់ស្រូវ ក្នុងភូមិត្រពាំងពោធិ៍ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ប្រជាពលរដ្ឋបាននិយាយថា នៅមុនពេលកើតហេតុ ពួកគាត់ទាំងពីរនាក់ បានជិះម៉ូតូចូលមកក្នុងដីឡូត៍ខាងលើ ដើម្បីបត់ជើងតូច ក៏បានប្រទះឃើញគ្រោងឆ្អឹងនៅក្នុងការ៉ុងមួយ ដោយមានការសង្ស័យរូបគាត់ បានដើរចូលទៅជិត ហើយក៏បានមើល ស្រាប់តែឃើញក្បាលមនុស្ស ដោយមានរុំស្កុតបិទជិត។ ភ្លាមៗនោះ រូបគាត់បានរាយការណ៍ ទៅសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍គោករកា ដើម្បីចុះមកដល់ទីតាំងកើតហេតុ។ ក្រោយពីទទួលបានដំណឹងពីប្រជាពលរដ្ឋ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ ក៏បានចុះមកដល់ទីតាំងកើត និងទាក់ទងទៅមន្ត្រីជំនាញផ្នែកកោសល្យវិច័យ ចុះមកពិនិត្យសាកសពខាងលើ។
ក្រោយពេលសមត្ថកិច្ចជំនាញផ្នែក កោសល្យវិច័យពិនិត្យសាកសពរួចមក សពបុរសខាងលើ ត្រូវបានក្រុមជនសង្ស័យ មិនស្គាល់អត្តសញ្ញាណ កាត់ជាពីរកំណត់ រួចយកមកបោះចោល នៅក្នុងដីឡូត៍ ដោយច្រកចូលក្នុងការ៉ុង។ សាកសពជនរងគ្រោះ ត្រូវសមត្ថកិច្ចយកទៅធ្វើបុណ្យនៅវត្ត និងស្វែងរកមុខឃាតករ យកមកផ្ដន្ទាទោសតាមច្បាប់៕