ទេស ជីវ៉ា ហក់មកសាកល្បងជាមួយអ្នកប្រដាល់ថៃជាថ្មី
ភ្នំពេញ:អ្នកប្រដាល់កម្ពុជាទេស ជីវ៉ាក្លិបកងពលតូចលេខ៧០ បន្ទាប់ពីបរាជ័យក្នុងការប្រកួតខ្សែក្រវាត់ជាលក្ខណៈអន្តរជាតិជាមួយថៃ កាលពីប៉ុន្មានខែមុននោះ បានលេចមុខមកសាកកណ្ដាប់ថៃ ជាមួយអ្នកប្រដាល់ថៃជាថ្មី ។
លើសង្វៀនខារ៉ាបាវរបស់អាស៊ីអាគ្នេយ៍រសៀលថ្ងៃទី១ធ្នូអ្នកប្រដាល់ កម្ពុជារូបនេះជួបប្រកួតជាមួយអ្នកប្រដាល់ថៃហា ឆ្លាម(Ha Chhlam)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។
ហា ឆ្លាមជាអ្នកប្រដាល់ថៃមួយរូបធ្លាប់ មកប្រកួតនៅស្រុកខ្មែរ២-៣លើកមក ហើយគេមានសមត្ថភាពមិនអន់ជាងជីវ៉ានោះទេ ។តាមពិតជីវ៉ាជាអ្នកប្រដាល់មួយរូប ដែលមិនខ្សោយនោះទេតែអ្នកប្រដាល់រូបនេះ នៅពេលប្រកួតគេហាក់ដូចជាចង់ដណ្ដើម បានជ័យជំនះឲ្យបានលឿនម្ល៉ោះ ហើយគេវ៉ៃបំពានខ្លាំងទៅលើគូប្រកួត ។ ការវ៉ៃបំពាននេះហើយដែលធ្វើ ឲ្យគេជួបបរាជ័យនោះ ។
ជីវ៉ាមានប្រវត្តិប្រកួតចំនួន៧១ដង ឈ្នះ៥៣ដង ចាញ់១៦ដង និងស្មើពិន្ទុ២ដង ។ ចំពោះហា ឆ្លាមវិញគេមានប្រវត្តិប្រកួតចំនួន៦២ដង ឈ្នះ៥២ដង និងចាញ់១០ដង ។នរណាក្លាយជាម្ចាស់សង្វៀននេះ ?
អ្នកប្រដាល់សុខ សាវិនក្លិបឆ្មាសសែនសុខត្រូវបានដាក់ ឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃស៊ីង ថុង(Sing Thong)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។
តាមពិតអ្នកប្រដាល់ថៃរូបនេះគេធ្លាប់មកប្រកួត នៅស្រុកខ្មែរគេមិនេះទាន់នោះ ទេគ្រាន់តែគេមិនមែនជាអ្នកប្រដាល់ដែលមានស្នៀតកែងអស្ចារ្យប៉ុណ្ណោះ ។ចំពោះសុខ សាវិនវិញគេជាអ្នប្រដាល់ដែលមានស្នៀតវ៉ៃល្អ ចិត្តធំ និងមិនបំពានគូប្រកួត ។
សុខ សាវិនមានប្រវត្តិប្រកួតចំនួន៤៧ដង ឈ្នះ៣៨ដង ចាញ់៧ដង និងស្មើពិន្ទុ២ដង ។ ចំពោះស៊ីង ថុងវិញគេមានប្រវត្តិប្រកួតចំនួន៦០ដង ឈ្នះ៥១ដង ចាញ់៩ដង ។ ការប្រកួតមួយនេះមិនដឹងថា នរណាជាអ្នកមានសមត្ថភាពដណ្ដើមជ័យជំនះនោះឡើយ ។