ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋជាង ២ម៉ឺននាក់ ជួបជុំអបអរសាទរខួប៤៦ឆ្នាំ ថ្ងៃជ័យជម្នះ ៧ មករា, ថ្ងៃពលរដ្ឋកម្ពុជា រួចផុតពីរណ្តៅមរណៈ

36

ភ្នំពេញ៖នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជា ជនកម្ពុជា, សម្តេច ហេង សំរិន ប្រធានកិត្តិ យស គណបក្សប្រជាជនកម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំង ថ្នាក់ ដឹក នាំ សមាជិក សមាជិកា គណ បក្សសរុបជាង ២ម៉ឺននាក់ ជួបជុំគ្នាប្រារព្ធពិធីអបអរសាទរ ខួប ៤៦ឆ្នាំ នៃថ្ងៃជ័យជម្នះ «៧មករា» ដែលជាថ្ងៃដ៏វិសេសវិសាលសម្រាប់ ប្រជាជន កម្ពុជា បានរួចជីវិតពី រណ្តៅ មរណៈ នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ក្រោមការប្រយុទ្ធតស៊ូដ៏អង់អាចក្លាហានរបស់យុទ្ធជន និងយុទ្ធនារី ដឹកនាំ របស់ ឥស្សរជននៃគណបក្សប្រជាជនកម្ពុជា។
គណបក្សប្រជាជនកម្ពុជា រួមជាមួយប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស បាន ចាត់ ទុកថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ ជាថ្ងៃជ័យជម្នះជាប្រវត្តិសាស្រ្តរបស់ ប្រជា ជន កម្ពុជា ដែលបានវាយផ្តួលរំលំរបបប្រល័យ ពូជ សាសន៍ ប៉ុលពត បញ្ចប់ សម័យកាលដ៏ខ្មៅងងឹតបំផុតនៅកម្ពុជា ដែលបានកាប់សម្លាប់ និងធ្វើឱ្យ ប្រជា ពល រដ្ឋខ្មែរស្លាប់ជិត ៣លាននាក់។ ៧ មករា ១៩៧៩ គឺជាថ្ងៃបើកឡើង វិញនូវទំព័រសករាជថ្មី គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាព សង្គម។
ប្រមុខគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បុរសរដ្ឋដែលបាន ធ្វើពលីកម្មសព្វបែបយ៉ាង ដើម្បី ជាតិ មាតុភូមិកម្ពុជា តែងបានគូសបញ្ជាក់ថា ការប្រារព្ធពិធីអបអរសាទរថ្ងៃជ័យជម្នះ ៧ មករា ជាការ បង្ហាញ ស្មារតីចងចាំ ជានិច្ចនូវគុណូបការៈដ៏ឧត្តង្គឧត្តមរបស់វីរកម្មាភិបាល យុទ្ធជន យុទ្ធនារី នៃ រណសិរ្ស សាមគ្គីសង្រ្គោះជាតិកម្ពុជា និងវរកងទ័ពស្ម័គ្រចិត្តវៀតណាម ដែល បានធ្វើការលះបង់យ៉ាងធំធេង ក្នុងការ ប្រយុទ្ធ ដើម្បីផ្តួលរំលំរបបប្រល័យ ពូជ សាសន៍ ប៉ុល ពត និងការពារការរស់ឡើងវិញរបស់កម្ពុជា។
សូមរំលឹកថា ប្រទេសកម្ពុជាក្រោយការធ្វើរដ្ឋប្រហារទម្លាក់ប្រមុខរដ្ឋ សម្តេច ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ពីអំណាចនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ ១៩៧០ ដោយសេនាប្រមុខ លន់ នល់ និងព្រះអង្គ ម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ ព្រមទាំងគូកនជាច្រើននាក់ទៀត ក្រោមបង្អែករបស់សហរដ្ឋអាមេរិកនោះ បានធ្វើឱ្យ កម្ពុជា ធ្លាក់ខ្លួនផុងចូលក្នុងភ្លើងសង្គ្រាម ជាបន្តបន្ទាប់ប្រទេសជាតិ និងប្រជាជន ត្រូវរងទុក្ខវេទនា ខ្លោចផ្សា ជា ទីបំផុត។ ប្រជាជន ដែលនឿយ ណាយ និងសង្គ្រាមរ៉ាំរ៉ៃនេះ បានរីករាយជាខ្លាំងក្រោយពេលឃើញរបបសា ធារ ណរដ្ឋរបស់សេនាប្រមុខ លន់ នល់ ត្រូវបានវាយផ្តួលរំលំដោយក្រុម ប៉ុល ពត អៀង សារី ខៀវ សំផន និង នួន ជា នាថ្ងៃទី១៧ ខែមេសា ឆ្នាំ ១៩៧៥។
ប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសអ្នករាជធានីភ្នំពេញរំពឹងថា ការរំដោះ យកប្រទេសពីសេនាប្រមុខ លន់ នល់ ដោយក្រុមខ្មែរក្រហម នឹងធ្វើឱ្យ សង្គ្រាម ត្រូវចប់ ប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍ។ ក្តីរំពឹងត្រូវបាន រលាយសាបសូន្យក្រោយពេលរបបថ្មីបានដាក់ចេញគោលនយោបាយ បណ្តេញ ប្រជាពលរដ្ឋកម្ពុជាចេញពីទីក្រុងភ្នំពេញ និងទីប្រជុំជននានាឱ្យ ទៅ រស់នៅ និងធ្វើស្រែចម្ការនៅតាមតំបន់ភូមិភាគនានាស្ថិតនៅស្រុកស្រែចម្ការ។
ប្រជាពលរដ្ឋត្រូវបានដាក់ឱ្យរស់នៅ និងធ្វើការជាក្រុម ជាសហករនៅតាម ទីជន បទ បង្ខំឱ្យស៊ីរួម ដេករួម ព្រមទាំងបង្ខំឲ្យធ្វើការងារហួស កម្លាំងពន់ ពេក ប្រមាណ ហូបចុកមិនគ្រប់ទីបំផុតប្រជាពលរដ្ឋខ្មែរជិត ៣លាននាក់ត្រូវ បាន ស្លាប់ ដែលក្នុងនោះមួយចំនួនធំ ត្រូវបានសម្លាប់ក្រោមការចោទប្រកាន់ថា ជាជ នក្បត់អង្គការ។
ទុក្ខវេទនារបស់ប្រជាពលរដ្ឋក្នុងរបបអាវខ្មៅត្រូវបានបិទបញ្ចប់ បន្ទាប់ពី កម្លាំង អ្នកស្នេហាជាតិ កម្លាំងតស៊ូរបស់យុទ្ធជនក្លាហានកម្ពុជា រួបរួមគ្នា បង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិនៅថ្ងៃទី២ ធ្នូ ឆ្នាំ១៩៧៨ ក្រោម ការជួយ គាំទ្រពីកងទ័ពវៀតណាម បើកការវាយផ្តួល និងដណ្តើម ប្រទេសចេញ ពី កណ្តាប់ ដៃរបស់ ប៉ុលពត បានទាំងស្រុងនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩។
ផ្តើមចេញពីជ័យជម្នះនេះ បានធ្វើឱ្យកម្ពុជា មានឱកាសរើបម្រាស់ និងឈាន ជើងជាបន្តបន្ទាប់រហូតផ្តើម មានកិច្ចចរចាស្វែងរកសន្តិភាពរវាង សម្តេច ព្រះ មុខរដ្ឋ នរោត្តម សីហនុ និងបុរសរដ្ឋសម្តេចតេជោ ហ៊ុន សែន។ តាមរយៈការ ចរចាក្រោមការជួយជ្រោមជ្រែងពីប្រទេសឥណ្ឌូននេស៊ី និងប្រទេស បារាំង ផងនោះ កិច្ចព្រមព្រៀងសន្តិភាពមួយរវាងខ្មែរគ្រប់ជម្លោះ (រដ្ឋាភិបាល រដ្ឋ កម្ពុជា និងចលនាកងទ័ពក្នុងព្រៃជាយ ដែន ត្រីភាគី) ត្រូវបានសម្រេចចេញ ជា រូបរៀង ២៣ តុលា ១៩៩១។
កិច្ចព្រមព្រៀងសន្តិភាពនេះ បានបើកផ្លូវឱ្យកម្ពុជាបង្កើតបានជាថ្មីនូវ ព្រះរាជា ណាចក្រកម្ពុជា និងយាង ព្រះ បរមរតនកោដ្ឋ នរោត្តម សីហនុ ឱ្យមកគង់ ប្រថាប់ ក្នុងប្រទេសកម្ពុជាជាថ្មី។ បើទោះបីកម្ពុជាទទួលបាន កិច្ច ព្រមព្រៀង សន្តិភាពក្រុងប៉ារីស និងវត្តមានកងទ័ពអង្គការសហប្រជាជាតិនៅកម្ពុជា ដើម្បីសម្របសម្រួល បញ្ចប់សង្គ្រាម ស្វែងរក សន្តិភាពដោយចំណាយ លុយ ជាង ២ពាន់លានដុល្លារ តែសង្រ្គាមតាមទល់ ដែន មិន អាចបញ្ចប់ទាំងស្រុង នោះឡើយ ព្រោះតែកងទ័ពខ្មែរក្រហម ដែលសេសសល់នៅតាមទល់ ដែន ថៃ ក្នុង ខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងប៉ៃលិន មិនព្រមគោរពនូវ កិច្ច ព្រម ព្រៀងនេះឡើយ ហើយតែងបង្កឱ្យមានការផ្ទុះអាវុធជាបន្តបន្ទាប់។
ទីបំផុតតាមរយៈនយោបាយឈ្នះឈ្នះ របស់បុរសខ្លាំងតេជោ សែន បានយក ជីវិតជាដើមទុនប្រថុយចូល ជំរុំ គូប្រយុទ្ធចរចាជាមួយមេដឹកនាំខ្មែរក្រហម ចរ ចា យក កងទ័ ព ខ្មែរ ក្រហមមកជ្រកក្រោមដំបូលរាជរដ្ឋាភិបាលតែមួយ និង បាន បិទបញ្ចប់សង្រ្គាមរវាងខ្មែរ និងខ្មែរទាំងស្រុងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។ សុខសន្តិភាព ការឯកភាពជាតិជាធ្លុងនេះ មានរយៈពេល ប្រមាណ ២៦ឆ្នាំហើយ។
ក្រោយបិទបញ្ចប់សង្គ្រាមទាំងស្រុងនេះ ធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍប្រទេស យ៉ាង ពេញលេញ ហើយធ្វើឱ្យភាពរីកចម្រើនបានលូតលាស់ជាបន្ត បន្ទាប់ផង ដែរ។ បច្ចុប្បន្នក្រោមម្លប់សន្តិភាពកម្ពុជា ទទួលបានទំហំពាណិជ្ជកម្ម និង ទំហំវិនិយោគពីបរទេសកាន់តែច្រើន។ មុនពេលការរាតត្បាតជំងឺកូវីដ១៩ កម្ពុជា រក្សាកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧ភាគរយ។ បន្ថែមពីលើនោះសមិទ្ធ ផល ជាតិជាច្រើនត្រូវរំលេចឡើងប្រកបដោយភាពរីករាយ និងមោទនភាព។
៤៦ក្រោយការរំដោះចេញពីរបបវាលពិឃាត ប៉ុលពត, កម្ពុជាបានប្រែ ក្លាយ ទៅជាប្រទេសមាន មុខមាត់ ថ្មី តាមរយៈការអភិវឌ្ឍជាជំហ៊ាន និងបានសាង កិត្យានុភាពលើឆាកអន្តរជាតិជាថ្មីផងដែរ។ កម្ពុជាបានប្រែ ក្លាយ ពីប្រទេស មានប្រជាពលរដ្ឋត្រឹម ៥លាននាក់ មកជាប្រទេសមានប្រជាពលរដ្ឋ ប្រមាណ ជា ១៧ លាន នាក់, ពីប្រទេសគ្មានចំណូលសេដ្ឋកិច្ចជាតិក្លាយជាប្រទេសមាន ចំណូល សេដ្ឋកិច្ចជាង ២៤ពាន់ លានដុល្លារ, ប្រជាពលរដ្ឋដែលធ្លាប់តែគ្មាន ស្គាល់ ក្រដាស់ប្រាក់ គ្មានស្គាល់អ្វីទៅជាចំណូលប្រចាំឆ្នាំ បានក្លាយជាអ្នក អាចរកចំណូលប្រចាំឆ្នាំជាង ១៥០០ដុល្លារ, កម្ពុជា ដែលធ្លាប់តែគ្មានការដោះ ដូរពា ណិជ្ជ កម្ម ក្លាយជាប្រទេសមានទំហំពាណិជ្ជកម្មប្រមាណ ២៥ពាន់លាន ដុល្លារ ជាមួយការនាំចេញជាង ១២ពាន់ លានដុល្លារ, ប្រទេសគ្មានការវិនិ យោគ ពីខាងក្រៅ មកជាប្រទេសមានទំហំវិនិយោគ ពីខាងក្រៅប្រមាណរាប់ ពាន់ លានដុល្លារ, កម្ពុជា ដែលធ្លាប់តែគ្មានធនធានមនុស្ស បានបណ្តុះ បណ្តាល ធន ធានមនុស្សយ៉ាងច្រើន ហើយកំពុងបន្តធ្វើការងារលើការ បណ្តុះបណ្តាលយ៉ាងសកម្ម, កម្ពុជា ដែលធ្លាប់គ្មានកន្លែងព្យាបាល ក្លាយជាប្រទេសកំពុងមានភាពប្រសើរឡើងលើវិស័យសុខាភិបាល, កម្ពុជា ដែលធ្លាប់គ្មានអ្នកទេសចរ ក្លាយជាប្រទេសស្វាគមន៍អ្នកទេសចរបរទេសរាប់ លាននាក់។
កម្ពុជាបានរើខ្លួនចេញពីប្រទេសក្រីក្រ ប្រទេសគ្មានអ្វីសោះ មកជាប្រទេស មាន ចំណូល មធ្យមកម្រិតទាបនា ពេលបច្ចុប្បន្ន និងទើបសម្រេចដើរចេញពី ក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនៅចុងឆ្នាំ២០២៤ ព្រមទាំងកំពុងប្រឹង ប្រែង អភិវឌ្ឍន៍ឱ្យក្លាយជាប្រទេសមាន ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ កម្ពុជា ដែលធ្លាប់តែជា ប្រទេសឯកោ ក្លាយជាប្រទេសធ្វើសមាហរណកម្មយ៉ាងសកម្មទៅក្នុង ពិភព លោក មានសិទ្ធិស្មើមុខស្មើមាត់លើឆាកអន្តរជាតិ និងបានធ្វើជាម្ចាស់ ផ្ទះ នៃកិច្ចប្រជុំថ្នាក់តំបន់ និងថ្នាក់អន្តរជាតិផងដែរ។ កាន់តែពិសេសនោះ ពីប្រទេសធ្លាប់តែរងភាពខ្ទេចខ្ទាំដោយភ្លើងសង្គ្រាម កម្ពុជា កំពុងក្លាយទៅជា គ្រូនៃការចែករំលែករូបមន្តសុខសន្តិភាព និងការបញ្ចប់សង្គ្រាមថែម ទៀត ផង។
ជារួមមកក្រោយថ្ងៃរំដោះ៧មករា រយៈពេល៤៦ឆ្នាំ ប្រជាជាតិកម្ពុជា បានរស់ ជា មួយមុខមាត់ថ្មី ដែលពោរពេញដោយសុខសិរី វិបុលភាព និងក្តីសង្ឃឹម កាន់ តែខ្លាំងក្លាក្នុងការបោះជំហានទៅរកភាពរុងរឿង និងសុខសុភមង្គល វិបុល ភាពកាន់តែខ្លាំងសម្រាប់មនុស្សជំនាន់ក្រោយ និងយូរអង្វែង៕

អត្ថបទដែលជាប់ទាក់ទង