ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋប្រមាណ៥០០នាក់នឹងទទួលបានការព្យាបាលជម្ងឺភ្នែកដោយឥតគិតថ្លៃតាមរយៈអង្គការCYA

59

ភ្នំពេញ៖ តាមរយៈអង្គការសកម្មភាពយុវជនកម្ពុជា(CYA)ប្រជាពលរដ្ឋប្រមាណ៥០០នាក់នឹងទទួលបានការព្យាបាលជម្ងឺភ្នែកដោយឥតគិតថ្លៃ ពិសេសជម្ងឺភ្នែកឡើងបាយនិងដុះកន្ទុយថ្លែនជាដើម។

  ក្នុងសន្និសីទកាសែតមួយកាលពីរសៀលថ្ងៃទី២៨ វិច្ឆិកា នៅក្នុងគ្នីនិកភ្នែក ភ្នំពេញ ដែលមានអាស័យដ្ឋាន ផ្ទះលេខ៤៧ ផ្លូវVI ១៣ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ លោក ស៊ន សុផាត ប្រធានអង្គការសកម្មភាពយុវជនកម្ពុជា( CYA )បានមានប្រសាសន៍អោយដឹងថា តាមរយៈការជួយឧបត្ថមពីក្រុមហ៊ុនមួយនៅប្រទេសកូរ៉េ បានជម្រុញអោយអង្គការសកម្មភាពយុវជនកម្ពុជា( CYA )បង្កើតនូវសកម្មភាពមួយ ដើម្បីជួយព្យាបាលជម្ងឺភ្នែកដោយឥតគិតថ្លៃ ពិសេសជម្ងឺភ្នែកឡើងបាយនិងដុះកន្ទុយថ្លែនជូនប្រជាណលរដ្ឋកម្ពុជា។
   លោកស៊ន សុផាត បានបញ្ជាក់ផងដែរថា កម្មវិធីនេះនឹងចាប់ផ្តើមឡើងចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី១៨ខែធ្នូឆ្នាំ២០១៨ នៅក្នុងគ្នីនិកភ្នែក ភ្នំពេញ ដែលមានអាស័យដ្ឋាន ផ្ទះលេខ៤៧ ផ្លូវVI ១៣ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋដែលមានជម្ងឺភ្នែកមកទទួលការព្យាបាលនៅក្នុងគ្លីនិកខាងលើ ឬអាចទំនាក់ទំនង មកក្រុមការងារនៃអង្គការសកម្មភាពយុវជនកម្ពុជា( CYA )ដែលមានលេខទូរស័ព្ទ ០៩៣ ៧០៥៣២៩ ក្រុមការងារនឹងរៀបចំសេវានេះជូនបងប្អូនដោយមិនគិតថ្លៃ ។ លោកបន្តថា ក្នុងមួយថ្ងៃក្រុមគ្រូពេទ្យនឹងព្យាបាលជូនប្រជាពលរដ្ឋក្នុងមួយថ្ងៃចាប់ពី៥០ទៅ៦០នាក់ ហើយចំពោះអាហារហូបចុកការស្នាក់នៅខាងអង្គការជាអ្នកដោះស្រាយជូនផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង