ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រឹទ្ធសភា នឹងបើកកិច្ចប្រជុំវិសាមញ្ញ នៅថ្ងៃទី១៤ ខែមករា ដើម្បីពិនិត្យ និងអនុម័តលើសេចក្ដីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុង

12


ភ្នំពេញ៖ព្រឹទ្ធសភាកម្ពុជា នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥នេះ បានបង្ហាញលទ្ធផលនៃកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍ ព្រឹទ្ធសភានីតិកាលទី៥ ដែលរៀបចំប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា។
យោងតាមសេចក្ដីជូនដំណឹងដែលទទួលបាន បន្ទាប់ពីពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់យកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ដើម្បីប្រជុំព្រឹទ្ធសភាជា វិសាមញ្ញនីតិកាលទី៥ ដោយមានរបៀបវារៈតែមួយគឺ ពិនិត្យ និងអនុម័តលើសេចក្ដីស្នើវិសោធនកម្ម បទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភានៃកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង