ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកដំណើរថា៖ផ្លូវជាតិលេខ១មុខផ្សារគគីរក្លាយជាកន្លែងផ្ញើកង់.ម៉ូតូនិងផ្លូវច្រកចេញ.ចូលអធិការដ្ឋានប៉ូលិសកៀនស្វាយក្លាយជាទីផ្សារលក់ដូររញ៉េរញ៉ៃ

13

កណ្ដាល៖អ្នកដំណើរនាំគ្នារិះគន់ថា៖ផ្លូវជាតិលេខ១នៅមុខផ្សារគគីរក្លាយជាកន្លែងដាក់ផ្ញើកង់.ម៉ូតូនិងលើចិញ្ចើមផ្លូវជាតិលេខ១ក្លាយជាតូបលក់ដូរអីវ៉ាន់គ្រប់ប្រភេទហើយនៅផ្លូវច្រកចេញចូលអធិការដ្ឋានប៉ូលិសស្រុកកៀនស្វាយនៃខេត្តកណ្ដាលនិងផ្លូវជាច្រើនខ្សែទៀតនៅជិតសាលាស្រុកកៀនស្វាយក៏កំពុងក្លាយជាទីផ្សារលក់ដូរទំនិញឬអីវ៉ាន់គ្រប់ប្រភេទផងដែរដោយបង្កនូវភាពរញ៉េរញ៉ៃពេញផ្លូវគ្មានសណ្ដាប់ធ្នាប់សោះហើយអ្នកស្រុកនៅទីនោះ និង អ្នកដំណើរពេលឆ្លងកាត់តាមផ្លូវជាច្រើនខ្សែខាងលើនេះតែងតែសម្ដែងនូវការមិនសប្បាយចិត្តសោះ។
អ្នកដំណើរបន្តថា៖បើនិយាយពីផ្លូវថ្នល់ គេស្ថាបនាឡើងគឺដើម្បីបម្រើនៃការប្រើប្រាស់ដោយធ្វើដំណើរតាមមធ្យោបាយនានា…តែផ្ទុយទៅវិញផ្លូវថ្នល់ជាច្រើនខ្សែនៅច្រកផ្លូវចេញ.ចូលទៅកាន់អធិការដ្ឋានប៉ូលិសស្រុកកៀនស្វាយ ខេត្តកណ្ដាល និង ផ្លូវជាច្រើនខ្សែទៀតនៅជិតសាលាស្រុកកៀនស្វាយដែលតភ្ជាប់ពីកំណាត់ផ្លូវជាតិលេខ១ទៅទល់មុខផ្សារគគីរនោះបានក្លាយទៅជាទីផ្សារលក់ដូរអីវ៉ាន់ឬទំនិញផ្សេងៗដោយមើលទៅគឺគ្មានសណ្ដាប់ធ្នាប់សោះឡើយ។
រីឯកំណាត់ផ្លូវជាតិលេខ១នៅមុខផ្សារគគីរឬនៅចំពីមុខឆៀងខាងកើតសាលាស្រុកកៀនស្វាយកំពុងក្លាយជាកន្លែងដាក់ផ្ញើកង់.ម៉ូតូនិងនៅលើចិញ្ចើមផ្លូវក្លាយជាតូបឬស្តង់ដាក់លក់ដូរអីវ៉ាន់ផ្សេងៗដោយបង្កនូវភាពរញ៉េរញ៉ៃពាសពេញផ្លូវថ្នល់ដោយមិនរំខានដល់លោកអធិការស្រុកកៀនស្វាយនិងលោកប្រធានផ្សារគគីរព្រមទាំងក្រុមសមត្ថកិច្ចអាជ្ញាធរនៅស្រុកកៀនស្វាយនាសព្វថ្ងៃនេះឡើយ។ អ្នកដំណើរបានលើកឡើងនៅថ្ងៃទី១០ខែមករាឆ្នាំ២០២៥សូមឱ្យលោកអធិការស្រុកកៀនស្វាយនិងលោកប្រធានផ្សារគគីរចុះពិនិត្យមើលដោយផ្ទាល់ផង៕

អត្ថបទដែលជាប់ទាក់ទង