ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រឹទ្ធសភាអាមេរិក ទទួលស្គាល់លោក Marco Rubio ជារដ្ឋមន្ត្រីការបរទេស

16

វ៉ាស៊ីនតោន៖ព្រឹទ្ធសភាអាមេរិក កាលពីថ្ងៃចន្ទ ទី២០ ខែមករា បានទទួលស្គាល់ជាឯកច្ឆន្ទសមាជិកព្រឹទ្ធសភា លោក Marco Rubio ដែលមានជំហរតឹងរ៉ឹងចំពោះចិន និងគាំទ្រអ៉ីស្រាអែល ផ្កាប់មុខ ជារដ្ឋមន្ត្រីការបរទេសរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ព្រឹទ្ធសភាអាមេរិកបានបោះឆ្នោតគាំទ្រការតែងតាំងលោក Marco Rubio ជាប្រមុខការទូតអាមេរិក ក្នុងសំឡេងគាំទ្រ៩៩ ទល់នឹង០សំឡេង បន្ទាប់ពីសមាជិកនៃគណៈកម្មាធិការទំនាក់ទំនង ការបរទេស និងគណៈកម្មាធិការស៊ើបការណ៍សម្ងាត់នៃព្រឹទ្ធសភាអាមេរិក ប្រកាសទទួលស្គាល់រូបលោក Rubio ដែលបានក្លាយជាមន្ត្រីជាន់ខ្ពស់ដំបូងបំផុតក្នុងជួរគណៈរដ្ឋមន្ត្រីរបស់លោក ត្រំា ដែលត្រូវបានព្រឹទ្ធសភាអនុម័តទទួលស្គាល់។
គួរបញ្ជាក់ថា លោក Marco Rubio មានអាយុ ៥៣ឆ្នាំ គឺជាមនុស្សម្នាក់មានជំហរតឹងរ៉ឹងចំពោះចិន និងគាំទ្រអ៉ីស្រាអែលផ្កាប់មុខ។ អំឡុងការបោះឆ្នោតទទួលស្គាល់ លោក Rubio បានព្រមាន ថាសហរដ្ឋអាមេរិកត្រូវតែផ្លាស់ប្ដូរដំណើរសព្វថ្ងៃ ដើម្បីបញ្ចៀសកុំឱ្យពឹងផ្អែកលើចិន ហើយក៏បានសន្យាដែរថានឹងពង្រឹងគោលនយោបាយការបរទេសអាមេរិកដោយផ្ដោតលើផលប្រយោជន៍ របស់សហរដ្ឋអាមេរិកជាធំ៕

អត្ថបទដែលជាប់ទាក់ទង