ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់មេខ្លោងជនជាតិ​ឡាវ​២​នាក់​ ​ជួញដូរ​គ្រឿងញៀន​ឆ្លង​ដែន ជាង១គីឡូ នៅ​ផ្ទះសំណាក់​មុន្នី​រ័​ត្ន​

85


​ព្រះ​វិហារ​៖​ ជនជាតិ​ឡាវ​២​នាក់​ ជាមេខ្លោង​ជួញដូរ​គ្រឿងញៀន​ឆ្លង​ដែន ពីឡាវ មកកម្ពុជា ​ត្រូវ​បាន​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​កំពង់​ស្រឡៅ​មួយ​ សហការ​ជាមួយ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ឃាត់ខ្លួន​ នៅ​ថ្ងៃ​ព្រហស្បតិ៍​​ទី​២៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​៩​និង​៣០​នាទី​ នៅ​ចំណុច​ផ្ទះសំណាក់​មុន្នី​រ័​ត្ន​ ស្ថិត​ក្នុងភូមិ​ កំពង់​ស្រឡៅ​មួយ​ ឃុំ​កំពង់​ស្រឡៅ​មួយ​ ស្រុក​ឆែប​ ខេត្តព្រះវិហារ​។​

​លោក​ឧត្តមសេនីយ៍ទោ​ យិ​ន​ ចំណាន​ ស្នងការ​នគរបាល​ខេត្តព្រះវិហារ​ បាន​ឲ្យ​ដឹង​ថា ​ជនសង្ស័យ​ទាំង​២​នាក់​ ​ឈ្មោះ​ សុខ​ ថា​វង្ស​ពេ​លេ​ ភេទ​ប្រុស​ អាយុ​៤៦​ឆ្នាំ​ ជនជាតិ​ឡាវ​ និង​ឈ្មោះ​ ខួ​ន​ ម៉ា​នី​គី​តា​ ភេទ​ប្រុស​ អាយុ​៤៦​ឆ្នាំ​ ជនជាតិ​ឡាវ​។​ ​ដកហូត​វត្ថុ​តាង​រួម​មានៈ​ សារធាតុ​ញៀន​ មេ​តំ​ហ្វេ​តា​មីន​ ប្រភេទ​ក្រាម​ពណ៌​ស​ថ្លា​ ចំនួន​ ១​កញ្ជប់​ធំ​ ទម្ងន់​ ១០០២,៥៦​ ក្រាម​ ទូរស័ព្ទ​ដៃ​ ចំនួន​២​គ្រឿង​។​ ជនសង្ស័យ​និង​វត្ថុ​តាង​បាន​បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ដើម្បី​សាកសួរ​បំភ្លឺ​និង​កសាង​សំណុំរឿង​តាម​នីតិវិធី​ បញ្ជូន​ទៅ​ អយ្យការ​អម​សាលាដំបូង​ខេត្ត​ ចាត់ការ​តាម​ច្បាប់​៕

អត្ថបទដែលជាប់ទាក់ទង