ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​យកកាំបិតខ្វែវ កាប់​សឹង​ដាច់​ក្បាល ​ពេល​កំពុង​សម្រាន្ត​ថ្ងៃត្រង់

90


ខេត្តបាត់ដំបង ៖ ជន​ដៃដល់​ម្នាក់ ​បាន​ប្រើ​កាំបិត​កាប់​ទៅ​លើ​បុរស​​ម្នាក់​​ ពេល​កំពុង​សម្រាន្ត​ថ្ងៃត្រង់ រហូត​ស្ទើរ​ដាច់​ក្បាល​​​ ​ស្លាប់​ក្នុង​ថ្លុកឈា​ម កាលពី​វេលា​ម៉ោង​១ និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​ថ្ងៃ​ទី​២៩ ​វិច្ឆិកា នេះ ស្ថិតនៅ​ក្នុងភូមិ​សួន​ស្លា ឃុំ​ក្តុល​តា​ហែ​ន ស្រុក​ប​វេ​ល​។ ក្រោយធ្វើសកម្មភាពរួចហើយ ជនដៃដល់រូបនោះ ត្រូវសមត្ថកិច្ចចាប់ខ្លួន។

សមត្ថកិច្ច​បាន​ប្រាប់​ថា ជនសង្ស័យ​ ឈ្មោះ​បាន ចំរើន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ-ឃុំ កើត​ហេតុ​ខាងលើ​ ជា​មនុស្ស​កើតជំងឺ​សរសៃប្រសា​ទ​។ ជន​នេះ ​បាន​ប្រើប្រាស់​កាំបិត​ខ្វែវ​ កាប់​ទៅ​លើ​ជន​រង​គ្រោះ ​ឈ្មោះ​ឆ​ម ឈឿ​ម ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ រស់នៅ​ភូមិ​ស្រែ​អន្ទាក់ ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ត្រូវ​ចំ​ក្បាល​ជា​ច្រើន​កាំបិត​ ស្ទើរ​ដាច់​ក្បាល​ធ្លាក់​ពី​ស្មា ​បណ្ដាល​ឱ្យ​ស្លាប់​ ពេល​កំពុង​ដេក​នៅ​ខាងក្រោម​ផ្ទះ​។

ប្រភពព័ត៌មានពីលោកឧត្តមសេនីយ៍ត្រីជេត វណ្ណនី ស្នងការងទទួលបន្ទុកផែនព្រហ្មទណ្ឌ បានបញ្ជាក់ថា៖ ជនរងគ្រោះ នៅរស់ខេត្តប៉ៃលិន បានមកលេងបងស្រី នៅភូមិឃុំកើតហេតុ ស្រាប់តែជនសង្ស័យឈ្មោះបាន ចំរើន ភេទប្រុស អាយុ២៨ឆ្នាំ លបធ្វើឃាតយ៉ាងព្រៃផ្សៃបំផុត។
ក្រោយពេលកើតហេតុ ជនសង្ស័យត្រូវកម្លាំងនគរបាល នៃអធិការដ្ឋានស្រុកបវេល សហការជាមួយ កម្លាំងនគរបាលខេត្តបាត់ដំបង ចាប់ខ្លួនដើម្បីយកទៅធ្វើការស្រាវជ្រាវ រកមូលហេតុជុំវិញ នៃអំពើឃាតកម្មនេះ។

លោកឧត្តមសេនីយ៍ត្រីជេត វណ្ណនី បានបន្តថា៖ រហូតមកដល់ពេលនេះ ជនសង្ស័យបានត្រឹមតែឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើឃាត ជនរងគ្រោះពិតប្រាកដមែន។ មូលហេតុ ជនសង្ស័យសរសៃប្រាសាទ។ បច្ចុប្បន្នជនសង្ស័យ ត្រូវកម្លាំងនគរបាលឃុំខ្លួន ដើម្បីស្រាវជ្រាវបន្ត រកដើមហេតុច្បាស់លាស់សិនពី ព្រោះករណីនេះ ស្ថិតក្នុងភាពអាថ៌កំបាំងនៅឡើយ៕


អត្ថបទដែលជាប់ទាក់ទង