ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ដូណាល់ ត្រាំ ផ្អាកដំឡើងពន្ធគយភ្លាមៗលើទំនិញរបស់ចិន និងអំពាវនាវឱ្យមានការសិក្សាសិន

9


ក្រុងវ៉ាស៊ីនតោន៖លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃចូលកាន់តំណែងដំបូងរបស់គាត់ បានផ្អាកការចាត់វិធានការដកហូតពន្ធគយជាក់លាក់លើទំនិញរបស់ប្រទេសចិន ហើយជំនួសមកវិញបានបញ្ជាឱ្យមន្ត្រីស្ថិតគ្រោមឱវាតដោះស្រាយការអនុវត្តពាណិជ្ជកម្មមិនយុត្តិធម៌នៅទូទាំងពិភពលោក និងស៊ើបអង្កេតថា តើទីក្រុងប៉េកាំងបានគោរពតាមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាក្នុងអំឡុងពេលអាណត្តិដំបូងរបស់គាត់ឬអត់។
ទីភ្នាក់ងារព័ត៌មាន Bloomberg News បានរាយការណ៍ដោយដកស្រង់ច្បាប់ចម្លងនៃឯកសារមួយរបស់អាមេរិកដែលមិនទាន់បង្ហាញជាសាធារណៈថា វិធានការនេះមានគោលបំណង «បញ្ចៀសផលជះដែលអាចឈានទៅរកការបំផ្លិចបំផ្លាញដែលបង្កឡើងដោយនយោបាយពាណិជ្ជកម្មចុងក្រោយបែបសកលនិយមរបស់អាមេរិក»។ ឯកសារនេះក៏បានអំពាវនាវឱ្យទីភ្នាក់ងារសំខាន់នានារបស់សហព័ន្ធដោះស្រាយករណីគ្រប់គ្រងរូបិយប័ណ្ណដោយប្រទេសផ្សេងទៀតផងដែរ។
ឯកសារដដែលនេះបានឱ្យដឹងថា៖ «សកម្មភាពនេះបញ្ជាក់ពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាលក្នុងការកាត់បន្ថយការពឹងផ្អែកលើបរទេសសម្រាប់ខ្សែច្រវាក់ផ្គត់ផ្គង់សំខាន់ៗ និងធ្វើឱ្យមូលដ្ឋានឧស្សាហកម្មរបស់សហរដ្ឋអាមេរិកមានភាពរឹងមាំឡើងវិញ»។
ក្នុងអំឡុងសន្និសីទសារព័ត៌មានដែលធ្វើឡើងភ្លាមៗនៅក្នុងការិយាល័យ Oval ខណៈដែលលោកបានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិកាលពីយប់ថ្ងៃចន្ទ លោក ត្រាំ បានជៀសវាងការអនុវត្តផែនការដកហូតពន្ធគយលើទំនិញរបស់ប្រទេសចិន។ ប្រធានាធិបតីទើបចូលកាន់តំណែងរូបនេះបានឱ្យដឹងថា លោកពិតជាមានផែនការដំឡើងពន្ធគយពិតមែនដោយសារតែតួនាទីរបស់ប្រទេសចិនក្នុងការនាំចេញសារធាតុគីមីហ្វែនតានីល (fentanyl) ក៏ដូចជាការខឹងសម្បាររបស់គាត់ចំពោះឥទ្ធិពលរបស់ចិនលើព្រែកជីកនៅប្រទេសប៉ាណាម៉ា។ លោក តាំ បានមានប្រសាសន៍ថា៖ «យើងនឹងមិនអនុញ្ញាតឱ្យវាកើតឡើងទេ»។
លោក ត្រាំ បានគំរាមកំហែងបណ្តាប្រទេសដែលជាសមាជិករបស់ក្រុមប្រទេស BRICS ដែលរួមមានប្រទេសចិនផងដែរជាមួយនឹងការដំឡើងពន្ធគយ ហើយបានបង្ហាញថា គាត់ក៏អាចដកហូតពន្ធគយលើទំនិញចិនផងដែរ ប្រសិនបើទីក្រុងប៉េកាំងរារាំងការលក់បណ្តាញទំនាក់ទំនងសង្គម TikTok ទៅកាន់ក្រុមហ៊ុនអាមេរិក។
ប៉ុន្តែនៅពេលជាមួយគ្នានេះ ដែរ លោក ត្រាំ បានបដិសេធនិយាយថាតើលោកនឹងដកហូតពន្ធគយបន្ថែមនៅពេលណា និងបាននិយាយថា លោកនឹងមាន «កិច្ចប្រជុំ និងការហៅទូរស័ព្ទ» ជាមួយប្រធានាធិបតីចិន ស៊ី ជីនភីង។
បុគ្គលម្នាក់ដែលបានដឹងពីសេចក្តីសម្រេចចិត្តនេះដែលថ្លែងក្នុងលក្ខខណ្ឌមិនបង្ហាញអត្តសញ្ញាណថា ការសម្រេចចិត្តមិនដកហូតពន្ធគយភ្លាមៗរបស់អាមេរិកទៅលើទំនិញរបស់ប្រទេសចិនកាលពីថ្ងៃចន្ទ ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូររបស់ប្រធានាធិបតីអាមេរិកមករកការចរចាវិញ និងមានបំណងស្វែងរកការចរចាជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនភីង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg News៕

អត្ថបទដែលជាប់ទាក់ទង