ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាសូហ្វតិន្នីសត្រឡប់មកពីកូរ៉េវិញជាមួយនឹងមេដាយសំរិទ្ធ២គ្រឿង

116

​ភ្នំពេញ:កីឡាសូហ្វតិន្នីសកម្ពុជាបានត្រឡប់មកពីចូលរួម ប្រកួតនៅសាធរណរដ្ឋកូរ៉េវិញ ហើយដោយដណ្ដើម បានមេដាយសំរិទ្ធចំនួន២គ្រឿង ។
​កម្ពុជាបានបញ្ជូនកីឡាករចំនួន៦រូប និង កីឡាការិនីចំនួន៦រូប ទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍The 3rd World Junior Solt Tennis Championship Suncheon Korean នាទីក្រុងស៊ូនឈាន់(Suncheon)សាធារណ

រដ្ឋកូរេ ។នេះជាការប្រកួតលើកទី៣នៃជើងឯកយុវជនពិភពលោក ដោយសម្រាប់កម្ពុជាទើបតែចូលរួមប្រកួតជាលើកទី១ នេះទេ ។

​ព្រឹត្តិការន៍នេះ មានប្រទេសចំនួន៣០ចូលរួម ហើយកម្ពុជា ដណ្ដើមបានមេដាយសំរិទ្ធ លើវិញ្ញាសាវាយគូយុវជអាយុក្រោម២១ឆ្នាំ ។

​លោកឧត្តមសេនីយ៍ឯកជា ប៊ុនហេងអនុប្រធានសហព័ន្ធកីឡាសូហ្វតិន្នីកម្ពុជា ដែលជាប្រធានប្រតិភូបានឲ្យដឹងថា ការប្រកួតជើងឯកពិភពលោកបែបនេះ មានលក្ខណៈតឹងតែងណាស់តែលោក បានចាត់ទុកថា នេះជាមោទនភាព
មួយរបស់កម្ពុជាព្រោះកម្ពុជា បញ្ជូនកីឡាករ-កីឡាការិនីទៅ ចូលរួមតែ១២រូបប៉ុណ្ណោះ ក៏សណ្ដើមបានមេដាយសំរិទ្ធ២គ្រឿង ។ ប្រទេសឥណ្ឌាដែលបញ្ជូនទៅចូលរួម ចំនួន៤០រូបនោះបានមេដាយសំរិទ្ធ តែមួយគ្រឿងប៉ុណ្ណោះ ។

​សូមបញ្ចាក់ថា ជាមូយនឹងការចូលរួមប្រកួតជើងឯកយុវជនពិភពលោកនេះ កម្ពុជាក៏បានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍Korea-Cup តែមិនបានមេដាយឡើយ ។កាលពីឆ្នាំ២០១៦កម្ពុជា ធ្លាប់ចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍Korea-Cupនេះ ដោយទទួលបានលទ្ធផលល្អ ។

អត្ថបទដែលជាប់ទាក់ទង