ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សពប្រជាពលរដ្ឋចំនួន៣នាក់ ស្លាប់ពេលទៅយកអាំងប៉ាវនៅផ្ទះអ្នកឧកញ៉ា សុខ គង់ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ ដឹកយកទៅដល់ស្រុកកំណើតនៅខេត្តព្រៃវែងហើយ

9

ភ្នំពេញ៖គិតមកដល់យប់ថ្ងៃ២៣មករានេះសពប្រជាពលរដ្ឋចំនួន៣នាក់ ដែលស្លាប់ពេលទៅយកអាំងប៉ាវនៅផ្ទះអ្នកឧកញ៉ា សុខ គង់ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ ដឹកយកទៅដល់ស្រុកកំណើត គឺនៅស្រុកបាភ្នំ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង និងនៅខណ្ឌច្បារអំពៅ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥។
ចំណែកសពមួយទៀត អាជ្ញាធររកសាច់ញាតិមិនទាន់ឃើញនៅឡើយទេ ដោយតម្កល់ទុកជាបណ្តោះអាសន្ននៅមន្ទីរពេទ្យកាល់ម៉ែតសិន។
សូមបញ្ជាក់ថាដោយមានការយកចិត្តទុក្ខដាក់គិតគូនិងជួយសម្រួលដល់ការលំបាកផងសម្រាប់ការធ្វើបុណ្យសពនិងអ្នករងរបួសផងនោះជនរងគ្រោះដែលស្លាប់និងរបួសក្នុងព្រឹត្តិការណ៍ប្រជ្រៀតគ្នាទៅយកអាំងប៉ាវនៅមុខភូមិគ្រឹះអ្នកឧកញ៉ាសុខ គង់ ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឧបត្ថម្ភគ្រួសារសពម្នាក់៥លានរៀល និងអ្នករងរបួស២លានរៀល។
ក្នុងនោះដែតអាជ្ញាធររាជធានីភ្នំពេញក៏បានចាត់ចែងការដឹកជញ្ជូនសពទៅស្រុកកំណើតនិងក្ដារមឈូសត្រូវបានលោកជា ខេមា អភិបាលខណ្ឌដូនពេញជាអ្នកធានារ៉ាប់រង។
ដោយឡែកអ្នកឧកញ៉ា សុខ គង់ និងកូនប្រុសគឺអ្នកឧកញ៉ា សុខ ហុង បានឧបត្ថម្ភគ្រួសារសពម្នាក់៦ពាន់ដុល្លារ និងអ្នករងរបួស៤លានរៀល៕

អត្ថបទដែលជាប់ទាក់ទង