ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ហាគ្រឿងញៀន នៅតែជាបញ្ហា​ស្មុគស្មាញ ​ដែលតម្រូវឲ្យខិតខំរួមគ្នា ​ដោះស្រាយ

206


ភ្នំពេញ ៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានីភ្នំពេញ​ បានបើកកិច្ចប្រជុំផ្សព្វផ្សាយ របាយការណ៍នព្វមាស (៩ខែ) របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយមានការចូលរួម ពីលោក​ នាយឧត្តមសេនីយ៍​ មាស​ វិរិទ្ធ​ អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ និងលោកម មាន​ ចាន់យ៉ាដា អភិបាលរង ប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានីភ្នំពេញ និងតំណាងគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន រាជធានីភ្នំពេញ ខណ្ឌ​ទាំង១២​ និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ថ្ងៃទី៣០​ ខែវិច្ឆិកា ឆ្នាំ២០១៨ ​នៅសាលារាជធានីភ្នំពេញ។

លោក​ មាន​ ចាន់យ៉ាដា​ អភិបាលរង ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានីភ្នំពេញ បានមានប្រសាសន៍ថា​ បញ្ហាគ្រឿងញៀន នៅតែជាបញ្ហា​ស្មុគស្មាញ ​ដែលតម្រូវឲ្យខិតខំរួមគ្នា ​ដោះស្រាយ​ ។ លោកអភិបាលរង បានស្នើឲ្យគ្រប់អ្នកពាក់ព័ន្ធ​ គ្រប់ជំនាញទាំងអស់ នៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានីភ្នំពេញ​ ខណ្ឌ១២​ ​សង្កាត់១០៥​ ប្រកបដោយការទទួលខុសត្រូវ​ និងស្មោះត្រង់ចំពោះវិជ្ជាជីវៈ។

ក្នុងឱកាសនោះ លោកនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានសាទរដល់កិច្ចខិតខំប្រឹងប្រែងរបស់ គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី​ភ្នំពេញ​ ខណ្ឌ១២​ សង្កាត់១០៥​ ដែលបានតស៊ូបង្ការទប់ស្កាត់ បង្រ្កាបបទល្មើសគ្រឿងញៀន ពិសេសទប់ស្កាត់បទល្មើសគ្រឿងញៀន និងការជម្រុញអ្នកញៀនគ្រឿងញៀន ទៅទទួលការព្យាបាល នៅតាមមណ្ឌលសុខភាព មន្ទីរបង្អែក​ មន្ទីរពេទ្យ​ជាតិទាំងអស់ទូទាំងភូមិសាស្រ្តរាជធានីភ្នំពេញ​ ។

ក្នុងឱកាសនោះដែរលោក នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានថ្លែងបន្តថា​ បញ្ហាគ្រឿងញៀន ស្ថិតនៅក្រោមការត្រួតពិនិត្យរបស់ថ្នាក់ជាតិ​ ថ្នាក់ក្រោមជាតិ​ និងបានផ្តាំផ្ញើដល់អ្នកពាក់ព័ន្ធទាំងអស់ ត្រូវបន្តខិតខំបន្ថែមទៀត លើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន​ដើម្បីសុវត្ថិភាពសហគមន៍ ៖ ១.ជម្រុញសកម្មភាពគណៈកម្មការ សម្របសម្រួលការងារ ព្យាបាលអ្នកញៀនគ្រឿងញៀន ដោយផ្អែកលើសហគមន៍ នៅគ្រប់សង្កាត់១០៥ ​ដើម្បីបញ្ជូនអ្នកញៀន ទៅទទួលយកការព្យាបាល នៅតាមមណ្ឌលសុខភាព ពេទ្យបង្អែក​ និងមន្ទីរពេទ្យជាតិ។ ២.ខិតខំកសាងជនបង្គោល​ សម្រាប់ការងារផ្សព្វផ្សាយ ផ្តល់ការយល់ដឹងទៅគ្រប់គោលដៅទាំងអស់ ពិសេសគោលដៅក្លឹបកម្សាន្តសប្បាយ ផ្ទះសំណាក់ សណ្ឋាគារ បន្ទប់ជួល សិស្សអវត្តមានពីការសិក្សាច្រៀន​ ជនមិនមានមុខរបរច្បាស់លាស់​ អ្នកបើកបរ និងតំបន់មិនទាន់រៀបរយ​ ជាដើម ។ល។ ៣.បន្តចាត់វិធានការ ការអនុវត្តវិធានការរដ្ឋបាល ​ឲ្យបានតឹងរ៉ឹង​អនុវត្តច្បាប់កុំឲ្យជនល្មើស ឆ្លៀតឱកាសប្រព្រឹត្តបទល្មើស ជ្រកក្រោមស្លាកសញ្ញា អាជីវកម្មគ្រប់ប្រភេទ។
៤.សុំឲ្យគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់​ “បំពេញការងារតាម តួនាទីភារកិច្ច​ កុំចាំតែបទបញ្ជា​ “។ ៥.បន្តពង្រឹងប្រសិទ្ធភាពការ ផ្តល់សេវាព្យាបាលអ្នកញៀនគ្រឿងញៀន​ ភាពញៀនគ្រឿងញៀន ​ជាជំងឺខួរក្បាល អាចព្យាបាលបាន៕

អត្ថបទដែលជាប់ទាក់ទង