តាលីបង់ ថ្កោលទោសដីកាចាប់ខ្លួនមេដឹកនាំខ្លួនរបស់ ICC, ចោទតុលាការនេះថាលម្អៀង និងមានស្តង់ដារពីរ
អ៊ីស្លាម៉ាបាដ៖រដ្ឋាភិបាលតាលីបង់នៅអាហ្វហ្គានីស្ថាន នៅថ្ងៃសុក្រនេះបានថ្កោលទោសការសម្រេចចិត្តរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ក្នុងការចេញដីកាចាប់ខ្លួនមេដឹកនាំកំពូលរបស់ខ្លួន ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ក្រសួងការបរទេសអាហ្វហ្គានីស្ថាន បានចោទប្រកាន់ ICC ពីបទលម្អៀង និងមានស្តង់ដារពីរ ដោយបានបង្វែរភ្នែកមើលឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តដោយកងកម្លាំងបរទេសលើប្រទេសនេះ ក្នុងអំឡុងពេលសង្រ្គាម ២០ឆ្នាំ។
ការ ស្នើ សុំ ដីកា ចាប់ ខ្លួន នេះ ត្រូវ បាន ប្រកាស កាល ពី ថ្ងៃ ព្រហស្បតិ៍ ដោយ រដ្ឋអាជ្ញា ICC លោក Karim Khan ដោយ លើក ឡើង ពី ការ ធ្វើ ទុក្ខ បុកម្នេញ លើ ស្ត្រី និង កុមារី ក៏ ដូច ជា អ្នក ដែល មិន គោរព តាម ការ រំពឹង ទុក ខាង មនោគមវិជ្ជា របស់ តាលីបង់ ចាប់ តាំង ពី ថ្ងៃ ទី ១៥ ខែ សីហា ឆ្នាំ ២០២១។
ក្រុមសិទ្ធិមនុស្ស Amnesty International បានសាទរចំពោះការសម្រេចចិត្តនេះ ប៉ុន្តែក៏បានជំរុញឱ្យ ICC ពិចារណាឡើងវិញ នូវការសម្រេចចិត្តក្នុងការលុបចោលការស៊ើបអង្កេត លើឧក្រិដ្ឋកម្មសង្រ្គាមដែលប្រព្រឹត្តដោយកងកម្លាំងបរទេស លើប្រទេសនេះផងដែរ៕