ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គម្រោងស្តារស្ទឹងស្លាប់មានសក្ដានុពលជួយរំដោះទឹក និងពង្វាងទឹកជំនន់ក្នុងបរិមាណ ៣០០ម៉ែត្រគូបក្នុងមួយវិនាទីពីក្រុងស្ទឹងសែន

32

កំពង់ធំ៖គម្រោងស្តារស្ទឹងស្លាប់បច្ចុប្បន្នសម្រេចការងារសាងសង់បានប្រមាណ ៣៥% ហើយ។ គម្រោងស្ដារស្ទឹងស្លាប់មានការងារសំខាន់ៗដូចជា៖ ទី១)ស្ដារស្ទឹងស្លាប់ប្រវែង ៣០គីឡូម៉ែត្រ មានទំហំបាតក្រោម ២០ម៉ែត្រ មាត់លើ ៦០ម៉ែត្រ មានខ្នងទំនប់សងខាងទំហំ ៦ម៉ែត្រ និងទី២)សាងសង់សំណង់សិល្បការ្យតូចធំប្រមាណ ១១៧កន្លែង។
គម្រោងនេះមានសក្ដានុពលជួយរំដោះទឹក និងពង្វាងទឹកជំនន់ក្នុងបរិមាណ ៣០០ម៉ែត្រគូបក្នុងមួយវិនាទីពីក្រុងស្ទឹងសែន និងតំបន់ជុំវិញ និងបានដើរតួនាទីយ៉ាងសំខាន់ផងដែរក្នុងការនាំទឹក និងផ្តល់ទឹកសម្រាប់ការប្រើប្រាស់ និងស្រោចស្រពផ្ទៃដីបង្កបង្កើនផល នៅក្នុងក្រុង-ស្រុកចំនួន ៥នៃខេត្តកំពង់ធំ ដែលរួមមានក្រុងស្ទឹងសែន ស្រុកកំពង់ស្វាយ ស្រុកសន្ទុក ស្រុកប្រាសាទបល្ល័ង្គ និងស្រុកសណ្តាន់៕អត្តបទនិងរូបភាពដកចេញពីផេកផ្លូវការរបស់សម្ដេចធិបតីហ៊ុន ម៉ាណែតចេញផ្សាយថ្ងៃ២៥មករា២០២៥

អត្ថបទដែលជាប់ទាក់ទង