ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យន្តហោះយោធាអាមេរិកជើងទី១ដឹកជនអន្តោប្រវេសន៍ ៨០នាក់ត្រលប់ទៅប្រទេសកំណេីតវិញ ,ខណៈមន្ទីរបញ្ចកោណ ត្រៀមបញ្ជូនកម្លាំងបន្ថែមទៅព្រំដែន

26

វ៉ាស៉ីនតោនឍ៖យន្តហោះយោធាអាមេរិកធុន C-17 បានចាប់ផ្តើមដឹកជញ្ជូនជនអន្តោប្រវេសន៍ដែលត្រូវបានឃុំខ្លួន ឱ្យចាកចេញពីសហរដ្ឋអាមេរិកហេីយ កាលពីថ្ងៃសុក្រសប្តាហ៍នេះ តាមបញ្ជាពីលោកប្រធានាធិបតី ដូណាល់ ត្រាំ ខណៈដែលមន្ទីរបញ្ចកោណ រៀបចំបញ្ជូនកងទ័ពបន្ថែមទៀតទៅកាន់ព្រំដែនភាគខាងត្បូង។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៥ ខែមករា ឆ្នាំ ២០២៥។
មន្ត្រីអាមេរិកម្នាក់ បានប្រាប់ Reuters ថាយន្តហោះយោធាអាមេរិកពីរគ្រឿង ដែលនីមួយៗផ្ទុកជនអន្តោប្រវេសន៍ប្រហែល ៨០នាក់ បានហោះចេញពីសហរដ្ឋអាមេរិកទៅកាន់ប្រទេសហ្គាតេម៉ាឡា។ នេះ គឺជា លើក ដំបូង ដែល យន្តហោះ យោធា អាមេរិក ត្រូវ បាន ប្រើ ប្រាស់ សម្រាប់ការនិរទេសជន អន្តោប្រវេសន៍។ យោធាអាមេរិកនឹងផ្តល់ជើងហោះហើរ សម្រាប់ការនិរទេសជនអន្តោរប្រវេសន៍ជាង ៥ ០០០នាក់ដែលគ្រប់គ្រងដោយអាជ្ញាធរសហរដ្ឋអាមេរិកនៅទីក្រុង El Paso រដ្ឋតិចសាស់ និងទីក្រុង San Diego រដ្ឋកាលីហ្វ័រញ៉ា។
លោក ត្រាំ នៅក្នុងថ្ងៃដំបូងរបស់លោកក្នុងការិយាល័យប្រធាធិបតី បានប្រកាសចាត់ទុកបញ្ហាអន្តោប្រវេសន៍ខុសច្បាប់ជារឿងអាសន្នសម្រាប់ជាតិ ដោយប្រគល់ភារកិច្ចឱ្យយោធាអាមេរិកចុះជួយការងារសន្តិសុខតាមព្រំដែន ដាក់ចេញនូវបម្រាមទូលំទូលាយលើសិទ្ធិជ្រកកោន និងចាត់វិធានការរឹតបន្តឹងសញ្ជាតិសម្រាប់ក្មេងដែលកើតនៅលើទឹកដីអាមេរិក។
បទបញ្ជាប្រតិបត្តិថ្ងៃទី២០ ខែមករារបស់លោក ក៏បានណែនាំដល់មន្ទីរបញ្ចកោណឱ្យបញ្ជូនទាហាន ឱ្យបានច្រើនតាមចាំបាច់ ដើម្បីគ្រប់គ្រងប្រតិបត្តិការបានពេញលេញ នៅព្រំដែនភាគខាងត្បូងនៃសហរដ្ឋអាមេរិក៕

អត្ថបទដែលជាប់ទាក់ទង