រាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជារាជរដ្ឋាភិបាលរបស់ប្រជាជនកម្ពុជា មិនមែនរបស់ត្រកូលណាមួយនោះទេ
ភ្នំពេញ៖ឯកឧត្ដមសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី៧ ដែលដឹកនាំដោយយុវជនបន្តវេន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺកើតចេញពីការ បោះឆ្នោត របស់ប្រជាជនកម្ពុជាយ៉ាងពិតប្រាកដ ហើយមិនមែនជារាជរដ្ឋាភិបាលរបស់ត្រកូលណាមួយទេ គឺជារាជរដ្ឋាភិបាលរបស់ប្រជាជនកម្ពុជាតែម្តង។
ឯកឧត្ដមសុខ ឥសាន បានថ្លែងបញ្ជាក់ដូចនេះ នាល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥នេះ ក្នុងឱកាសរៀបចំសន្និសីទសារព័ត៌មាន បង្ហាញលទ្ធផលសន្និបាតរយៈពេល ២ថ្ងៃរបស់គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា។
ឯកឧត្ដម សុខ ឥសាន បានថ្លែងដូចនេះថា «រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នេះ កើតចេញពីឆន្ទៈរបស់ប្រជាពលរដ្ឋកម្ពុជាជាង៨៣% ដែលមានការជឿទុកចិត្ត លើកការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា អីចឹងគឺជារាជរដ្ឋាភិបាលដែលកើតចេញពីឆន្ទៈរបស់ប្រជាជនកម្ពុជា តាមរយៈការបោះឆ្នោតនេះគឺជារាជរដ្ឋាភិបាលរបស់ គណបក្សប្រជាជនកម្ពុជា»។
ការពន្យល់របស់ ឯកឧត្ដមសុខ ឥសាន ជាការឆ្លើយតបនឹងការវាយប្រហារចោទប្រកាន់របស់ លោក សម រង្ស៉ី និងក្រុមប្រឆាំងមួយចំនួនចំពោះរាជរដ្ឋាភិបាល នីតិកាលទី៧ និងត្រកូល «ហ៊ុន»។
ឯកឧត្ដនបានបន្ថែមទៀតថា រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺបានកើតចេញពីឆន្ទៈរបស់ប្រជាពលរដ្ឋកម្ពុជាយ៉ាងពិតប្រាកដ មិនមែន ដូចការឃោសនា របស់មជ្ឈដ្ឋានប្រឆាំងនានា ដែលថាជារាជរដ្ឋាភិបាលរបស់ត្រកូលណាមួយនោះទេ។
សូមបញ្ជាក់ថា ការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ដែលធ្វើឡើងកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ បានប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ សេរី និងយុត្តិធម៌ ដោយមានប្រជាពលរដ្ឋប្រមាណ ៨៤.៥៩ភាគរយ ក្នុងចំណោមប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីជាង ៩លាននាក់ បានអញ្ជើញទៅបោះឆ្នោត។ គណបក្សប្រជាជនកម្ពុជា បានទទួលសំឡេងគាំទ្រច្រើនលើសលុប និងដឹកនាំរដ្ឋសភាទាំងមូល។
ការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា ជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ជាការបោះឆ្នោតមួយដែលមានអត្រាអ្នកទៅបោះឆ្នោត និងអ្នកសង្កេតការបោះឆ្នោតជាតិ និងអន្តរជាត