ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើសារអបអរសាទរ និងជូនពរបងប្អូនជាប់សែស្រឡាយចិន សូមមានសុខភាពល្អ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការ ក្នុងឱកាសឆ្នាំថ្មីប្រពៃណីចិន

34


ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥នេះ ផ្ញើសារអបអរសាទរ និងជូនពរបងប្អូនជាប់សែស្រឡាយចិន សូមមានសុខភាពល្អ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការ ក្នុងឱកាសឆ្នាំថ្មីប្រពៃណីចិន។
តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការ សម្តេចបវរធិបតី បានបង្ហោះសារដូច្នេះថា «អបអរសាទរ បុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន ២០២៥ ក្នុងឱកាសឆ្នាំថ្មីប្រពៃណីចិន សូមជូនពរ បងប្អូន ពូមីង លោកតា លោកយាយ បងប្អូនទាំងអស់ដែលមាន សែស្រឡាយចិន ក៏ដូចជាបងប្អូនប្រជាពលរដ្ឋចិនរស់នៅព្រះរាជាណាចក្រកម្ពុជា សូមសមប្រកបដោយសុខភាពល្អ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការ»៕

អត្ថបទដែលជាប់ទាក់ទង