ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សកម្មភាព​ឈូសឆាយគឺជាការ​អនុវត្ត​គម្រោង​ស្តារ​ហេដ្ឋារចនាសម្ព័ន្ធ​ខ្នាតធំ​របស់​រដ្ឋបាល​រាជធានីក្រោម​ការ​ជួយ​ឧបត្តម្ភ​ពី​រាជរដ្ឋាភិបាល​ ដេីម្បី​រំដោះ​ការ​ជន់លិច​នៅ​តំបន់​បឹង​ត្របែក​

52

ភ្នំពេញ៖គ្រឿងចក្រកំពុងធ្វើជាសកម្មភាព​ឈូសឆាយគឺជាការ​អនុវត្ត​គម្រោង​ស្តារ​ហេដ្ឋារចនាសម្ព័ន្ធ​ខ្នាតធំ​របស់​រដ្ឋបាល​រាជធានីភ្នំពេញ​ ក្រោម​ការ​ជួយ​ឧបត្តម្ភ​ពី​រាជរដ្ឋាភិបាល​ ដេីម្បី​រំដោះ​ការ​ជន់លិច​នៅ​តំបន់​បឹង​ត្របែក​ ពិសេស​តាម​ប្រឡាយ​១០៥​ ចាប់ពី​ក្រោយ​វិទ្យាល័យ​យុគន្ធរ​ ដល់បឹង​ត្របែក​ ដែល​ធ្វើ​បាន​រយៈពេល​៤ខែ​ សម្រេច​បាល​លទ្ធផល​ ៦០%ហើយ​។
នេះជាការបញ្ជាក់របស់លោកស្រីដោ សម្ផស្ស នាយិការរងរដ្ឋបាលនិងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញនាថ្ងៃទី២៩មករា២០២៥។
លោកស្រីបន្តថា៖ប្រឡាយបឹងត្របែក បច្ចុប្បន្នមានទទឹងមធ្យម ៦ម៉ែត្រដែលមានសមត្ថភាពបង្ហូរទឹកត្រឹម ១២ម៉ែត្រគូបក្នុង១វិនាទីប៉ុណ្ណោះ បណ្តាលឱ្យក្នុងពេលទឹកភ្លៀងធ្លាក់ខ្លាំងលើសកំពស់ ៤០មមក្នុង១ម៉ោង ទឹកភ្លៀងបានលិចលង់រយៈពេលយូរនៅផ្នែកខ្លះនៃភូមិសាស្ត្រខណ្ឌបឹងកេងកង ចំការមន ៧មករា និងខណ្ឌដូនពេញ ។
លោកស្រីអ្ននាំពាក្យបញ្ជាក់ទៀតថា៖ដើម្បីដោះស្រាយបញ្ហាទឹកលិចខាងលើ ផ្លូវលេខ ១០៥ ជាប់ប្រឡាយបឹងត្របែក ចាំបាច់ត្រូវពង្រីកពីទទឹង ៦ម៉ែត្រទៅទទឹង១២ម៉ែត្រដើម្បីអោយបង្កើនការបង្ហូរទឹកប្រឡាយនេះពី ១២ម៉ែត្រគូបក្នុង១វិនាទី កើនដល់ ២៤ម៉ែត្រគូបក្នុងវិនាទី ទើបបង្ហូរទឹកហូរទាន់ ក្នុងករណីនេះ ក្រោមផ្លូវលេខ ១០៥ជាប់ប្រឡាយនេះ ត្រូវដាក់លូប្រអប់ខ្នាតធំទទឹង ៦ម៉ែត្រជម្រៅ ៣ម៉ែត្រឯខាងលើត្រូវស្ថាបនាផ្លូវដដែល។
លោកស្រីបន្តទៀតថា៖ការងារនេះការដ្ឋានបានសាងសង់ជាង ៤ខែមកហើយ ដែលគិតត្រឹមថ្ងៃនេះ ការងារសម្រេចបានជាង ៦០% ហើយនឹងបញ្ចប់នៅខែឧសភាឆ្នាំ២០២៥ខាងមុខ ។
ជាមួយគ្នានេះដែរអ្នកនាំពាក្យរូបនេះបានរំលឹកផងណែនាំផងដល់អ្នកចូលចិត្តឃើញរូបភាពមិនដឹងខ្លឹមសារច្បាស់លាស់ហើយផុស​ដោយ​មិនបាន​សួរនាំ​ ឬ​ឆែក​រក​ប្រភព​ច្បាស់​លាស់​ បាន​បង្ក​ឱ្យ​មាន​ការ​ភ័ន្តច្រឡំ​ដល់​មហាជន​។ បេីគ្រាន់តែ​ចង់​បាន​ល្បី​ផេក​ វាអាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ស្ថាប័ន​កំពុង​អនុវត្ត​គម្រោង​ និង​អ្នកទទួល​ផលគឺ​ប្រជាពលរដ្ឋ​នៅតំបន់​នោះ។ ផេកដែល​បង្កេីត​បញ្ហា​នេះ​ឡេីង​ អាច​ប្រឈម​នឹង​ផ្លូវ​ច្បាប់​៕

អត្ថបទដែលជាប់ទាក់ទង