អ្នកឧកញ៉ា គិត ម៉េង ជាមួយក្រុមគ្រួសារ ចូលជួបសម្តែងការគួរសម និងគោរពជូនពរចំពោះ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន
ភ្នំពេញ៖អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ម៉ៅ ចំណាន រួមទាំងក្រុមគ្រួសារ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥នេះ បានចូលជួបសម្តែងការគួរសម និងគោរពជូនពរចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅភូមិគ្រឹះសម្តេច នាក្រុងតាខ្មៅ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន៕