ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពីក្របខណ្ឌនៃការប្រើប្រាស់មូលនិធិសន្តិសុខសង្គម ដើម្បីធានាបាននូវប្រសិទ្ធភាព និងចីរភាពហិរញ្ញវត្ថុ នៃមូលនិធិសន្តិសុខសង្គម

13


ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យថ្មីមួយ ស្តីពីក្របខណ្ឌនៃការប្រើប្រាស់មូលនិធិសន្តិសុខសង្គម សម្រាប់ចំណាយប្រតិបត្តិការរបស់បេឡាជាតិសន្តិសុខសង្គម ដែលហៅកាត់ថា ប.ស.ស. ដើម្បីធានាបាននូវប្រសិទ្ធភាព និងចីរភាពហិរញ្ញវត្ថុ នៃមូលនិធិសន្តិសុខសង្គម។
អនុក្រឹត្យដែលចុះហត្ថាលេខាដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានគូសបញ្ជាក់ថា អនុក្រឹត្យនេះកំណត់អំពីក្របខណ្ឌនៃការប្រើប្រាស់មូលនិធិសន្តិសុខសង្គម ដោយបេឡាជាតិ សន្តិសុខសង្គម ដើម្បីធានាបាននូវប្រសិទ្ធភាព និងចីរភាពហិរញ្ញវត្ថុ នៃមូលនិធិសន្តិសុខសង្គម។ អនុក្រឹត្យនេះមានវិសាលភាពអនុវត្តចំពោះការប្រើប្រាស់មូលនិធិសន្តិសុខសង្គម សម្រាប់ចំណាយ ប្រតិបត្តិការរបស់ ប.ស.ស. វៀរលែងតែចំណាយតាវកាលិក និងអត្ថប្រយោជន៍ផ្សេងៗជូនសមាជិកប.ស.ស.៕

អត្ថបទដែលជាប់ទាក់ទង